About Me

header ads

ការបើកបរដោយភាពស្រវឹង ទប់ស្មារតីមិនបានក៏ជ្រុលបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបានបើករថយន្ត ហាយឡែនឌ័រ យ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ រងការខូចខាតយ៉ាងដំណំ កាលពីរវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី៥ ខែមីនា ឆ្នាំ២០២០ត្រង់ចំណុចមុខហាងលក់រថយន្ត BMW ក្នុងសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ
ដោយជិះរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ 2AS.5509 បើកបរតែម្នាក់ឯង។ តាមសម្តីបុរសវ័យចំណាស់ម្នាក់ដែលជាអ្នក បើករថយន្តបង្ក បានប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់ចេញពីរកម្មវិធីគេនៅកោះពេជ្រក្នុងគោលបំណងទៅផ្ទះនៅ ខណ្ឌសែនសុខ ដោយជិះរថយន្តហាយឡែនឌ័រ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទឹសដៅពីកើត ទៅលិច តែដោយភាពស្រវឹងស្រាផងនោះក៏បើករថយន្តហួសផ្លូវ ហើយក៏បត់មកវិញ ខណៈមកដល់ចំណុចកើតហេតុ ខាងលើក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យបាក់បែក បន្តិចបន្ទួច ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខបែកធុងទឹក បែកម៉ាសុីនហូរប្រេងម៉ាសុីនពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ។​ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ចុះមកវាស់វែងស្ទូចយករថយន្តបង្ក ព្រមទាំងអ្នកបើកបរទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕