About Me

header ads

នគរបាលឆ្មក់ចូលក្នុងផ្ទះ ចាប់ជនសង្ស័យ លួចទូរស័ព្ទកន្លែងតាំងពិព័រណ៍

ខេត្តប៉ៃលិន ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីលួចទូរស័ព្ទដៃនៅកន្លែងតាំងពិព័រណ៍ លុះបន្ទាប់ពីលួចបានហើយ រត់គេចខ្លួន ក៍ត្រូវម្ចាស់ប្តឹងនគរស៑ើបអង្កេតឃើញចាប់ខ្លួនតែម្តង ។

ហេតុការណ៍ឆ្មក់ចូលចាប់ជនសង្ស័យលួចនេះ បានធ្វើឡើងនៅវេលាម៉ោង០៨ និង១៥នាទីព្រឹក ថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០
 ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថាការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបណ្ដឹងតាមរយៈទូរស័ព្ទដៃ ថាមានករណី ចោរលួចទូរស័ព្ទដៃ និងការបូបលុយក្នុងស្តង់លក់ទំនិញ តាំងពិព័ត៍ នៅចំណុចសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ស្ថិតនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ភ្លាមៗនោះ កម្លាំងជំនាញក៍បានបើកការស៊ើបអង្គេតស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតរកឃើញជនសង្ស័យកំពុងស្នាក់នៅក្នុងផ្ទះជាមួយ ឈ្មោះ ម៉ៅ សំរស់ ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ប្រភពបន្តទៀតថា ដោយមានការសម្របសម្រួលពីលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក៍បានឆែកឆេរផ្ទះខាងលើ រកឃើញទូរស័ព្ទដៃដែលបាត់ចំនួនៈ០២គ្រឿងៈ
១-ម៉ាក iPhone MS Max ពណ៌ទឹកមាស ២-ម៉ាក VIVO ពណ៌ក្រហម
៣- កាតគ្រីរថយន្ត០១សន្លឹក
៤- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១ សន្លឹក ៥- ម្ស៉ៅក្រមពណ៌ស០១កញ្ចប់តូច (ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី)។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យចំនួនៈ ០៤នាក់ទៅកាន់ស្នងការដ្ឋាននគរបាល ដើម្បីធ្វើការសាកសួរ ធ្វើតេស្តសារធាតុញៀន និងអនុវត្តតាមនីតិវីធីបន្ត ។
ជនសង្ស័យទាំង០៤នាក់រួនមាន៖
១-ឈ្មោះ ម៉ៅ សំរស់ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
២- ឈ្មោះ យ៉ែម សិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៣-ឈ្មោះ ឆន រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៤-ឈ្មោះ អ៊ុច វណ្ណារុំ (អ្នកលួច) ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក រស់នៅភូមិប៉ាហ៊ីជើង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ៕