About Me

header ads

ខឹងប្រពន្ធរត់ចេញពីផ្ទះទៅធ្វើការជាមួយគេគិតថាគេដឹកញីប្រស៊ីឈ្មោលទៅវាយកំទេចឥវ៉ាន់ដល់ក្នុងហាងខូចខាតគ្មានសល់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗយកទៅសួរនាំខណៈដែលចូលទៅវាយកំទេចរបស់របរក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោ បៃតងបណ្តាលឲ្យខូចខាតសម្ភារៈតុ ទូរអស់ជាច្រើបង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង២៥នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១៥កែងផ្លូវលេខ១៣៦នៅចំណុចហាងមួយកន្លែងយីហោផ្ទះបៃតងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹហថា នៅមុនពេលកើតហេតុជនបង្កបានអង្គុយផឹកស៊ីនៅមុខផ្ទះរបស់ខ្លួនលុះផឹកស្រវឹងដោយឃើញប្រពន្ធដែលបានរត់ចេញពីផ្ទះទៅធ្វើការនៅក្នុងហាងក្បែរផ្ទះអង្គុយផឹកដែរក៏មានចិត្តខឹងថាមកពីម្ចាស់ហាងចង់ដឹកនាំឲ្យប្រពន្ធខ្លួនទៅទាក់ទងជាមួយប្រុសផ្សេងទើបបណ្តាលឲ្យមានចិត្តខឹងបោកកែវបោកចានទាញកាំបិតចូលទៅកាប់បំផ្លាញសម្ភារះក្នុងហាងគេបណ្តាលឲ្យខូចខាតតុ ទូរ និងទូរទឹកកកព្រមទាំងសម្ភារៈផ្សេងៗអស់ជាច្រើននិងទៅយកកាំភ្លើងជ័រចេញមកគំរាមគេឯងរត់ជាន់ជើងគ្នាបង្ការភ្ញាក់ផ្អើលពេញផ្លូវហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅសួរនាំផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថាជនបង្កមានឈ្មោះ បូរ ចំរើន ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ក្រោយពេលកើតហេតុ ខាងភាគីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនិងទាមទាសំណងថ្លៃការខូចខាតចំនួន៦០០០ដុល្លាអាមេរិកហើយចំណែកជនបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១កំពុងតែធ្វើការសាកសួរបន្ថែមនិងក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕