About Me

header ads

ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបញ្ជាឲ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងសហការជាមួយគោលដៅនគរបាលចរាចរណ៍ផ្លូវគោកដើម្បីត្រួតពិនិត្យលើកកម្ពស់ ការពារ ករណីជម្ងឺឆ្លង(កូវីដ១៩) !

ខេត្តស្ទឹងត្រែង:ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃ២៥មីនា២០២០បានបញ្ជាឲ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងសហការជាមួយគោលដៅនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៣ គោលដៅក្នុងខេត្តស្ទឹងត្រែងត្រួតពិនិត្យនិងណែនាំប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តដើម្បីបង្កើនការប្រុងប្រយ័ត្នបន្ថែមលើករណីសង្ស័យជម្ងឺឆ្លង(កូវីដ១៩) ដែលកើតឡើងជាសកលបន្ទាប់ពីក្រសួងសុខាភិបាលបានអះអាងថានៅកម្ពុជាមានអ្នកកើតជម្ងឺនេះ៩៣ករណីហើយ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល ប្រធានអន្តរាគមន៍ផ្នែកជំងឺឆ្លងបានទទួលស្គាល់ថា៖មកទល់នឹងថ្ងៃនេះករណីសង្ស័យជម្ងឺ(កូវីដ១៩)នេះបានកើតរាលដាលនៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា  ដែលតម្រូវឱ្យប្រជាពលរដ្ឋរួមគ្នាបង្កើនការប្រុងប្រយ័ត្នបន្ថែម។
លោកវេជ្ជបណ្ឌិតបានអំពាវនាវឱ្យបងប្អូនយកចិត្តទុកដាក់គ្រប់ទម្រង់ផ្នែកអនាម័យជាពិសេសក្នុងគ្រួសារបើមានសមាជិកណាមួយការអាការៈក្តីខ្លួន ក្រហមមុខមាត់ភ្នែកមមី -ក្អក កណ្តាស-ហៀរសំបោរ-ឈឺក្បាល-ក្តៅខ្លួន-រឹងបំពុងករ-ត្រូវមកជួបពិគ្រោះជាមួយ-គ្រូពេទ្យឱ្យបានឆាប់បំផុត។

ជាពិសេសអ្នកមានបងប្អូនមកពីបណ្តាប្រទេសនានាដូចជា ថៃ ម៉ាលេស៊ី សូមកុំមានភាពស្និតស្នាលជាមួយគ្នា   ត្រូវមកជួបជាមួយគ្រូពេទ្យជាមុនសិនដើម្បីពិនិត្យឬវាស់កម្តៅឬក៍ត្រូវឱ្យនៅដាច់ដោយឡែកពីគ្នាចំនួន១៤ថ្ងៃសិន។

សូមបញ្ជាក់ថា ៖ នៅខេត្តស្ទឹងត្រែងមន្ត្រីសុខាភិបាលបានរៀបចំគោលដៅត្រួតពិនិត្យចំនួន៣កន្លែងផ្សេងគ្នា   ទីមួយនៅចំណុចអូរពងមាន់តាមផ្លូវជាតិលេខ០៧- ទី២នៅចំណុចវាលរំពេរផ្លូវជាតិលេខ៧៨- និងទី៣នៅចំណុចឃុំសំអាងផ្លូវជាតិលេខ០៩ក្នុងស្រុកថាឡាបរិវ៉ាត់។