About Me

header ads

ប្រកាសចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្ត

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានប្រារព្ធពិធីផ្ទេរភារកិច្ចចូលកាន់មុខតំណែង នៃអយ្យកាអមសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយអញ្ជើញចូលរួមឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ ។

ក្នុងនោះលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានមតិប្ដេចញ្ញាចិត្តក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព  និងពិធីប្រគល់ត្រា ខណៈលោក តន់ សីហតេជ ព្រះរាជអាជ្ញាចាស់ តំរូវផ្ទេរភារកិច្ចជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យកាអមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ៕