About Me

header ads

បើកបរម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកនិងទ្រូងថ្មចែកផ្លូវស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់បុរសម្នាក់បានរងរបួសធ្ងន់និងស្ត្រីម្នាក់ទៀតបានស្លាប់នៅនិងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ៈ៤០នាទីថ្ងៃពុធ២រោចខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១១.០៣.២០២០នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ស្ថិតក្នុងភូមិ ត្រពាំងផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេរី២០១៥ ពាក់ស្លាកលេខ ស្វាយរៀង1G3880ជិះគ្នា២នាក់បើកបរដោយឈ្មោះ សុខ ញឹក ភេទ ប្រុស ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិ តាបឹប សង្កាត់ បាវិត ក្រុងបាវិត (គ្មានពាក់មួកសុវត្ថិភាពម៉ូតូមានកញ្ចក់មើលក្រោយ) បើកបរពីលិចទៅកើត។ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះនឹងទ្រូងចែកផ្លូវបណ្ដាលអោយរងរបួសធ្ងន់និងអ្នករួមដំណើរម្នាក់ឈ្មោះ រិន រឿន ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ រស់នៅភូមិ ថ្លាង ឃុំ កោះជីវាង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង (គ្មានពាក់មួកសុវត្ថិភាព) បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
រីឯសាកសពត្រូវបានសមត្ថកិច្ចយើងយកមកតម្កល់ទុកនៅវត្តពោធិថ្មីស្ថិតក្នុងភូមិច្រកលាវសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ដើម្បីរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុបណ្ដាលមកពីអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
មធ្យោបាយ: ម៉ូតូខូចខាតស្រាល សមត្ថកិច្ចយើងយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត។