About Me

header ads

ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបត់ត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តហាយលែនឌ័របុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បេីកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបត់ត្រលប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តហាយលែនឌ័រមួយគ្រឿងបុកចំពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាវិលបីបួនជុំខ្ទៀតទៅលេីចិញ្ចេីមផ្លូវ រងការខូចខាតយ៉ាងដំណំ រីឯរថយន្តហាយលែនឌ័រ ផ្ទុះពោង បែកធុងទឹក ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១៧ខែមិនាឆ្នាំ២០២០ នៅត្រង់ចំណុចមុខនិងសាលាខណ្ឌដង្កោ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GU-0756 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី បានបត់ត្រលប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4783 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាវិលបីបួនជុំខ្ទៀតទៅលេីចិញ្ចេីមផ្លូវ រងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត ផ្ទុះពោង បែកធុងទឹកទៅមុខលែងរួច ។ សំណាងល្អម្ចាស់ម៉ូតូកង់បីឥណ្ឌាគ្រាន់តែរងរបួសស្រាល។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅជំនាញចរាចរណ៍ ចុះមកធ្វេីការវាស់វែងយកម៉ូតូកង់បីឥណ្ឌា និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយតាមច្បាប់ ៕