About Me

header ads

រថយន្ត៣គ្រឿងបើកបុកបន្តកន្ទុយគ្នាទាំងព្រឹក

ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាត១គ្រឿងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទាំង៣គ្រឿងនោះរួមមានទី១រថយន្តដឹកកុងតឺន័រ១គ្រឿងមិនចាំស្លាកលេខ ទី២រថយន្តម៉ាកគា ពណ៍សឆ្នូតខៀវពាក់ស្លាកលេខ ម-0330 ភព2 រងការខូចខាតកាប៊ីនស្ទើរតែទាំងស្រុងតែម្ដង។ និងទី៣រថយន្តបែនដឹកដីម៉ាកហុីណូពណ៍ព្រីងទុំលាយពងមាន់អត់ស្លាកលេខ ហើយអ្នកបើបររថយន្តទាំង៣គ្រឿងនេះមិនត្រូវបានស្គាស់អត្តសញ្ញាណនោះឡើយ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុរថយន្តទាំង៣គ្រឿងបានបើកបរធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះមានរថភ្លើងបើកឆ្លងកាត់ទទឹងផ្លូវ ទើបរថយន្តកុងតឺន័រដែលបើកមុខគេបានបន្ថយល្បឿន រីឯរថយន្តកូរ៉េម៉ាកគាដែលបើកបន្ទាប់ក៏បានបន្ថយល្បឿនដូចគ្នា។ចំណែកឯរថយន្តបែនដឹកដីដែលបើកក្រោយគេបើកលឿនពេកជាន់ហ្រ្វាំងអត់ទាន់ក៏បានបុក ពីក្រោយរថយន្តម៉ាកគារុញផ្ទុបទៅនិងរថយន្តកុងតឺន័រ បណ្ដាលឲ្យរងការខូចខាតខ្ទេចកាប៊ីនធ្ងន់ធ្ងរ។បន្ទាប់មក រថយន្តកុងតឺន័ររងការខូចខាតតិចតួច ដោយមិនចង់វែងឆ្ងាយទើបបើកចាកចេញពីកន្លែងកើតហេតុបន្តដំណើរទៅមុខបាត់ ហើយរថយន្តបង្កម៉ាកហុីណូបែនដឹកដីក៏រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោ ។ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែងតែម្តង៕