About Me

header ads

តើមានកម្មវិធីកីឡាប៉ុន្មានប្រភេទហើយដែលបានផ្អាកនិងពន្យារពេលប្រកួតដោយសារតែវីរុសកូរ៉ូណា(កូវីត-១៩)?

រយៈពេលជាង២ខែហើយដែលពិភពលោកកំពុងរងវិបត្តិដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃជម្ងឺរលាកសួតថ្មីបង្ករដោយវីរុសកូរ៉ូណា ដែលត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះផ្លូវការឲ្យថា «កូវីត-១៩» (Covid-19)។ ជាមួយនឹងចំនួនករណីឆ្លងនិងស្លាប់យ៉ាងច្រើនទាំងនៅប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទាំងនៅមជ្ឈឹមបូជា ជប៉ុន កូរ៉េធ្វើឲ្យភាពភ័យខ្លាចជម្ងឺនេះបានកើនឡើងរហូតដល់មានកម្មវិធីប្រកួតកីឡាខ្លះសម្រេចចិត្តបិទទ្វារប្រកួតក៏សឹងមាន។ កាលបរិច្ឆេទនៃការប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ កក្កដា រហូតដល់ថ្ងៃទី២៥ សីហា ខាងមុខនេះ ក៏អាចនឹងប្រឈមមុខត្រូវលុបការប្រកួតចោល ជំនួសឲ្យព្យួរការប្រកួតឬប្ដូរកាលបរិច្ឆេទ។ ខណៈការប្រកួតជើងឯកអត្តពលកម្មក្នុងសាលនៅប្រទេសចិនដែលកំណត់ការប្រកួតនៅខែមេសាខាងមុខនេះត្រូវបានលុបចោល។ ការប្រកួត Premier League និងការប្រកួតបាល់ទាត់ក្នុងប្រទេសជាច្រើនបានលុបចោលការប្រកួតឬក៏ប្រកួតបិទទ្វារ(មិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនា)។ កម្មវិធីការប្រកួតបាល់ទាត់ Swiss League បានលុបចោលការប្រកួតខណៈនៅជប៉ុន J-League នៅកូរ៉េខាងត្បូង K-League និងនៅប្រទេសចិន China’s Super Cub កំពុងស្ថិតក្នុងដំណាក់កាលព្យួរការប្រកួត។នៅក្នុងប្រទេសអង់គ្លេសក្លិបបាល់ទាត់ទាំងអស់បានប្រាប់ទៅកីឡាកររបស់ខ្លួនមិនឲ្យចាប់រលាក់ដៃគ្នា។ជាងនោះទៀត នៅក្នុងស្ថានភាពបែបនេះមិនមានការធានាណាមួយថាក្រុមហង្សក្រហម Liverpool នឹងអាចឆ្លងពានជើងឯកបានឡើយ ខណៈក្រុមបាតតារាងទាំង៣ក្នុងក្របខ័ណ្ឌលីគអាចរួចផុតពីការកាត់ចោល។
ក្រៅពីនេះកម្មវិធីកីឡាផ្សេងៗទៀតមានដូចជា៖ Formular One រត់ប្រណាំង កីឡា Cricket ប្រណាំងកង់ វាយកូនគោល វាយកូនបាល់ វាយសី ប្រដាល់ ស្នូកឃ័រ រត់ប្រណាំងចម្ងាយឆ្ងាយ London Marathon កំពុងជជែកវែកញែកពិភាក្សារកដំណោះស្រាយថាតើនឹងធ្វើការប្រកួតបិទទ្វារ លុបចោល ឬពន្យារពេលការប្រកួត៕