About Me

header ads

ធ្លាប់តែបើកម៉ូតូកង់បីដល់ទៅបើករថយន្តជ្រុលទៅបុកចូលផ្ទះជាប្រពលរដ្ឋពីរល្វែងជាប់គ្នាបាក់ទ្វារអស់ជាច្រើនផ្ទាំង

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពីរល្វែងជាប់គ្នាបណ្ដាលឲ្យបាក់ទ្វារអស់ច្រើនផ្ទាំងរងការខូចខាតយ៉ាងដំណំ។​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ១០ នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៤៦ កែងនឹងផ្លូវ ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបុរសម្នាក់បានឱ្យដឹងថាមុនកើតហេតុរថយន្ត ហាយលេនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AV-3254 បានឈប់នៅមុខទីតាំងហាងបុកល្ហុងមួយកន្លែងនៅក្បែរកន្លែងកើតហេតុខាងលើរួចម្ចាស់រថយន្តបានឡើងទៅដេកនៅខាងលើបាត់លុះដល់ម៉ោងកើតហេតុរូបគាត់បានប្រើបុរសម្នាក់ជាអ្នករត់កង់បីហើយបានសួរថាចេះបើករថយន្តអត់? រួចរូបគាត់ក៏បានឡើងទៅលើយកកូនសោរពីម្ចាស់រថយន្តខណះកំពុងដេកយកមកឲ្យអ្នកបើកម៉ូតូកង់បីបើកដោយបានប្រាប់ថាជួយរយ៉ែរថយន្តចេញបន្តិចដើម្បីឲ្យរូបគាត់ចូលម៉ូតូកង់បី ស្រាប់តែបុរសខាងលើបានបើកចេញពីហាងតាមដោយផ្លូវ ១៤៦ ទិសដៅពីលិចទៅកើតដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពីរល្វែងជាប់គ្នាបណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំងរងការខូចខាតយ៉ាងដំណំបន្ទាប់មកអ្នកបើកបរបានរត់គេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានតំណាងខាងភាគីរថយន្តចុះដល់កន្លែងកើតហេតុដើម្បីធ្វើការចរចាជាមួយខាងភាគីម្ចាស់ផ្ទះអស់រយៈពេលជាង ២ ម៉ោងមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕