About Me

header ads

តូចចិត្តនឹងម្តាយស្តីបន្ទោសតិចតួចទាញយកខ្សែអង្រឹង រត់ទៅចងក. អត្តឃាតលើដើមអំពិលបានសម្រេច

ខេត្តប៉ៃលិន ៖ អ្នកភូមិនាំគ្នាផ្អើលឆោឡោ ខណៈពេលព្រលឹមស្រាងឡើង ស្រាប់តែប្រទះឃើញសពយុវជនម្នាក់ចងក. អត្តឃាត នៅលើដើមអំពិល ក្បែរផ្ទះរបស់ខ្លួន ដោយសារតែតូចចិត្តនឹងម្តាយស្តីបន្ទោសតិចតួច រឿងអត់ជួសជុលម៉ូតូឱ្យគេ ។

ហេតុការណ៍យុវជនម្នាក់ចងក.អត្តឃាតបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៥០នាទីព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំនុចដើមអំពិល ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាល នៃអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា សពយុវជនរងគ្រោះ មាន ឈ្មោះ សារិន វ៉ាន់ណេត ភេទប្រុស អាយុ២១ឆ្នាំ ជាងជួសជុលម៉ូតូ ។  ប្រភពបន្តទៀតថា នៅថ្ងៃមុនពេលកើតហេតុ មានអ្នកដំណើរម្នាក់ បានខូចម៉ូតូ ហើយក៍ចូលទៅកន្លែងផ្ទះជួសជុលរបស់គេ ។ ពេលនោះជនរងគ្រោះកំពុងសម្ងំដេកនៅក្នុងបន្ទប់ ហើយម្តាយហៅឱ្យមកជួសជុលម៉ូតូ តែរូបគេប្រាប់ថា អត់ស្រួលខ្លួន ឈឺក្បាលវិលមុខ ។ លុះអ្នកដំណើរចេញផុតពីផ្ទះភ្លាម ម្តាយក៍ចាប់ផ្តើមស្តីបន្ទោស ឱ្យថា ជាមនុស្សខ្ជិលច្រអូស  ហើយធ្វើពុតជាឈឺ ។

 ប្រភពដដែលបានបញ្ជាក់ថា រហូតដល់ម៉ោង៣  ទាបភ្លឺ ថ្ងៃដដែល គាត់ឃើញកូនប្រុសរបស់ខ្លួនកំពុងតែដេកនៅក្នុងផ្ទះនៅឡើយទេ ។ ប៉ុន្តែ រហូតដល់វេលាម៉ោង៣ និង៣០នាទី ព្រឹកថ្ងៃដដែល ស្រាប់តែបាត់កូនពីផ្ទះមិនដឹងជាទៅណា លុះព្រឹកឡើងក៍ត្រូវបានអ្នកភូមិប្រទះឃើញចងក.អត្តឃាតស្លាប់ ដោយខ្សែអង្រឹងព្យួរនៅលើមេឃអំពិលបាត់ទៅហើយ ។

 ពាក់ព័ន្ធទៅនឹងបញ្ហានេះ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់សហការជាមួយ ផ្នែកជំនាញកុសល្យវិច័្ចយស្នងការខេត្តនិងកំលាំងអធិការនគរបាលស្រុកសាលាក្រៅ បានធ្វើកោសល្យវិច័្ចយហើយបានបញ្ជាក់ឲ្យដឹងថាសពនោះពិតជាធ្វើអត្តឃាតដោយខ្លួន ឯងមែន ។ បច្ចុប្បន្នសពបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕