About Me

header ads

លោកស្រី ម៉ែន សំអន ៖ ក្រោមការដឹកនាំសម្ដេចតេជោមានសន្តិភាពទាំងពុទ្ធចក្រ និងអណាចក្រ

ខេត្តស្វាយរៀង៖
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងឱកាសនោះ លោកស្រីបានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកស្រីបានបន្តទៀតថា ខេត្តស្វាយរៀងបានប្រែក្លាយពីតំបន់សង្គ្រាម សមរភូមិក្តៅ មកជាតំបន់ដែលមានសក្តានុពល មានរោងចក្រ សហគ្រាសតូច ធំ ដែលបានទាក់ទាញកម្លាំងពលកម្មក្នុងស្រុកបានយ៉ាងច្រើន និងបានចញលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។ ចំណែកឯវិស័យពុទ្ធចក្រវិញ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះ វត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ដែលជាវត្តដ៏ចំណាស់ និងមានអាយុកាលជិត ១៥៧ឆ្នាំ ក៏ត្រូវបានផ្តួចផ្តើមកសាង និងជួសជុលឡើងវិញពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកនាយកបេឡាជាតិ សន្តិសុខសង្គម និងលោកជំទាវ រួមជាមួយ សប្បុរសជនជាច្រើន ដែលមានតម្លៃកសាងសរុប ១៦៣.៩០០ដុល្លារ ដែលបានលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនឲ្យកាន់តែមានការីកចម្រើនបន្ថែមទៀត។

លោកស្រីបានលើកឡើងថា សមិទ្ធិផលយ៉ាងច្រើន ក្នុងវិស័យពុទ្ធចក្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់គោរពប្រតិបត្តិ ក្នុងវត្តបជ្ជិនវាស នាពេលនេះ ផ្ដើមចេញដោយកត្តាសុខសន្តិភាព ពេញលេញ ក្នុងការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋរីកចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាល បានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មានការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖
 ១. ការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ បំផុត ដែលការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ។
២. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
៣. មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕