About Me

header ads

ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២០ ត្រូវបានពន្យារពេល

ក្រសួងអប់រំ យុវជននិង កីឡា បានប្រកាសសេចក្តីជូនដំណឹង ស្តីពីការពន្យារពេលការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ក្រសួងអប់រំ យុវជននិង កីឡាបានជម្រាបជូនថា យោងតាមលិខិតជូនដំណឹងរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគផ្លូវដង្ហើមប្រភេទថ្មី COVID-19 ដែលកំពុងរីករាលនៅទូទាំងពិភពលោក ក៏ដូចជា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រសួងអប់រំ យុវជននិងកីឡា សូមពន្យារពេលប្រកួទកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ រហូតដល់មានជូនដំណឹងជាថ្មី។​ សូមបញ្ជាក់ថា តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០នេះ បានរកឃើញអ្នកវិជ្ជមានវីរុសកូរ៉ូណាថ្មី Coivd-19 សរុបចំនួន៣៥នាក់ ជាសះស្បើយ១នាក់ (ជាជនជាតិចិនដែលមកពីទីក្រុងវ៉ូហាន មកលេងកម្សាន្តក្នុងក្រុងព្រះសីហនុ)។