About Me

header ads

៣ ប្រកួតសោះ សូលទីឡូអង្គរ របូតគ្រាប់បាល់ដល់ទៅ១៦គ្រាប់

រដូវកាលថ្មី ឆ្នាំ២០២០ នៃលីគកំពូលកម្ពុជា ក្រុមបាល់ទាត់ សូលទីឡូអង្គរ ហាក់មិនសូវទទួលបានលទ្ធផលល្អនោះទេ ដោយចាប់ពីប្រកួតទី១ រហូតដល់ប្រកួតទី៣ របូតគ្រាប់បាល់រហូតដល់១៦ គ្រាប់ ។ដោយការប្រកួតទី១ ក្រុមបាល់ទាត់ សូលទីឡូអង្គរបានប៉ះជាមួយក្រុមការពាតំណែងជើងឯកឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង ហើយបរាជ័យក្នុងលទ្ធផល ១ ទល់និង៥ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ប្រកួតទី២ ក្រុមបាល់ទាត់ សូលទីឡូអង្គរ រងបរាជ័យក្រោមថ្វីជើងក្រុម អង្គរថាយហ្គឺ ដែលជាក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា ក្នុងលទ្ធផល ០ ទល់និង៤ ប្រកួតនៅកីឡដ្ឋាន ខេត្តសៀមរាប។ ប្រកួតទី៣ ក្រុមបាល់ទាត់ សូលទីឡូអង្គរ បានធ្វើដំណើរពីខេត្តសៀមរាប ប្រកួតជាមួយក្រុមខ្លាំងនៅរាជធានីភ្នំពេញ គឺក្រុមវិសាខា តែក៏ទទួលបានលទ្ធផលមិនសូវល្អដែរ ដោយចាញ់បង់ក្រុម វិសាខា ក្នុងលទ្ធផល ១ ទល់និង៧ ប្រកួតនៅទីលានកីឡដ្ឋាន វិសាខា ហ្គេ្រនភ្នំពេញ។ ចាំមើលថា តើនៅប្រកួតទី៤ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្រុមបាល់ទាត់ សូលទីឡូអង្គរ ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ ណាហ្គាវើល ក្រុមមួយនេះអាចបំបែកកំណត់ត្រា ក្នុងការស្វែងរកជ័យជំនះ លើកដំបូង នៃរដូវកាលថ្មី ឆ្នាំ២០២០ នេះដែរឬទេ? ខណៈ សព្វថ្ងៃក្រុមណាហ្គាវើល ឈរនៅលំដាប់លេខ៥ ក្នុងតារាងប្រកួត ស្របពេលដែរក្រុមបាល់ទាត់ សូលទីឡូអង្គរ ឈរ នៅបាតតារាងនៅឡើង។