About Me

header ads

បុរសម្នាក់បេីករថយន្តបុករថយន្តបន្តបុករះផ្ទះប្រជាពលរដ្ឋនិងបង្គោលភ្លេីងរងការខូចខាត

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តឡិចស៊ិចស៊ិសGS300ក្នុងល្បឿនលឿនជ្រុលបុករថយន្តដែលចតស្ងៀមនៅមុខផ្ទះរួចបន្តទៅបុករះផ្ទះប្រជាពលរដ្ឋរងការខូចខាតហេីយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀតទេីបទៅមុខលែងរួច។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទី​ យប់​ ថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២០​ នៅចំណុចខាងជេីងវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹកកក់ទី២​ ខណ្ឌទួលគោក​  រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានប្រាប់​ ឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ិសGS300. ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2BF 4434 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅដៅពីលិចទៅកេីតក្នុងល្បឿនលឿន​ខណះមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវរៀងកោងផងនោះក៏បួងចង្កូតមិនទាន់ជ្រុលទៅបុករថយន្តម៉ាកវីស្តូ​ ពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2AY 0246 ដែលចតនៅខាងមុខផ្ទះបណ្តាលឱ្យរងការខូចខាតអស់មួយចំហៀងខាងឆ្វេង។

សាក្សីបន្តថា​ បន្ទាប់មករថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុករះផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតជញ្ជាំងនិងទ្វាធ្លុះធ្លាយ​ រួចបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀតទេីបរថយន្តទៅមុខលែងរួចតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយតាមច្បាប់៕