About Me

header ads

រថយន្តកុងតីន័របុកចំខ្លួនរថយន្តលាយបេតុងរងការខូចខាតខ្ទេចកាប៊ីនខ្លួនឯង

ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ​១គ្រឿងបានបើកបុកចំទទឹងខ្លួន រថយន្ត​លាយបេតុង១គ្រឿងទៀតដែលកំពុងបើកបេីកបរឆ្លងផ្លូវបណ្តាលឲ្យរងកាខូចខាតក្រពិតខ្ទេចមុខច្លួនឯង ប៉ុន្តែជាសំណាងមិនបណ្ដាលឲ្យអ្នកបើកបររងគ្រោះឡើយថ្នាក់ឡើយ ចំណែករថយន្តលាយបេតុងបានបែកធ្លាយធុងប្រេងហូរពេញផ្លូវតែម្ដង។

ឧប្បត្តិហេតុនេះបានកេីតឡេីងកាលពី វេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៥ខែមីនា​ឆ្នាំ២០២០ស្ថិត​នៅលើកំណាត់ផ្លូវព្រៃស ក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តលាយបេតងម៉ាកហុីណូពណ៍​ស​ពាក់ស្លាកលេខភ្នំពេញ5A-2300 បេីកបរចេញផ្លូវបេតុងមួយកន្លែងក្នុងទិសដៅពីជើងទៅត្បូងឡើងទៅកាន់ផ្លូវព្រៃស ចំណែកឱរថយន្តកុងតឺន័រនពណ៍ខៀវមានស្លាកលេខភ្នំពេញ3B- 0379បើកបរតាមផ្លូវព្រៃសក្នុងទិសដៅពីកើតទៅលិច។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តលាតបេតុងបានឡើងបត់ស្ដាំឆ្ពោះទៅទិសខាងលិចវិញ ហើយក៏បានធ្វើឲ្យរថយន្តុកងតឺន័រវាក់ជាន់ហ្រ្វាំងឈប់មិនទាន់ក៏បានបុកពេញទំហឹងចំខ្លួនរថយន្តលាយបេតុងនោះហើយបណ្ដាលឲ្យរថយន្តកុងតឺន័ររងការខូចខាតក្រពិតខ្ទេចមុខតែម្ដង ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តទាំង២គ្រឿងបានចុះនិយាយគ្នាតែមួយសន្ទុះក្រោយមកស្រាប់តែបាត់អ្នកបើកបររថយន្ត​លាយបេតុងពីកន្លែងកើតហេតុអត់ដឹងទៅណាឡើយនៅតែអ្នកបើករថយន្តកុងតឺន័រប៉ុណ្ណោះ ។បន្ទាប់មក ដោយមានការកកស្ទះខ្លាំងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍វាស់វែងព្រមទាំងនាំ យករថយន្តទាំង២គ្រឿងទៅរក្សារទុកនៅអធិការដ្ឋាននរគរបាលខណ្ខដង្កោរង់ចាំធ្វេីកាដោះស្រាយគ្នានៅពេលក្រោយ៕