About Me

header ads

រថយន្តដឹកបេតុងបើកបុករថយន្តដឹកដើមផ្កាកំពុងឆ្លងផ្លូវ រងខូចខាតទាំងព្រឹក

ភ្នំពេញ ៖ រថយន្តសុីទែនដឹកបេតុង១គ្រឿងខណៈកំពុងបើកបរក្នុងល្បឿនលឿនបានវាក់ជាមួយរថយន្តដឹកដើមផ្កា១គ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវ ហើយដោយសារជាន់ហ្រ្វាំងមិនជាប់ក៏បានជ្រុលទៅបុកចំទទឹងខ្លួនរថយន្តដឹកដើមផ្កានោះពេញទំហឹង បណ្តាលឲ្យរងខូចខាតទាំងសងខាងតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់មហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចមុខរោងចក្របឺរី ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបើកបុកគ្នានោះ១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3315 ដឹកដើមផ្កា ចំណែក១គ្រឿងទៀតម៉ាកហុីយ៉ន់ដាយសណ្ដោងសុីទែនដឹកបេតុង ហើយអ្នកបើកបររថយន្តទាំង២គ្រឿងមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។នៅមុនកើតហេតុរថយន្តដឹកដើមផ្កាបានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើ បានឆ្លងផ្លូវបត់ត្រឡប់ក្រោយ ស្រាប់តែរថយន្ត ធន់ធំ សណ្តោងសុីទែនដឹកបេតុងដែល បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង វាក់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទទឹងខ្លួនរថយន្តដឹកផ្កា បណ្តាលឲ្យរថយន្តទាំង២គ្រឿងទទួលរងខូចខាត តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

ក្រោយកើតហេតុ ភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នាមួយជំហ៊ានសិន ហើយបើក្នុងករណីមិនយល់ស្របគ្នា មានតែប្រគល់ជូនសមត្ថកិច្ចអូសយកទៅរក្សាទុក រងចាំធ្វើការដោះស្រាយជាក្រោយ ៕