About Me

header ads

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ម្នាក់​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ​ ទី៣០  ខែមីនា  ឆ្នាំ ២០២០  សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យ  ០១នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នៅវេលាម៉ោង ២០:៤០ នាទីថ្ងៃទី២៨ ខែមីនា ២០២០ ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ត្រី  កែវ ធី  មេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន  ០១ នាក់ប្រុស៖​ ឈ្មោះ​ សុខ រិត ភេទប្រុស អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្នភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញ៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ១១ កញ្ចប់តូច
២.ទូរសព្ទចំនួន ០២ គ្រឿង
៣.សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕