About Me

header ads

ចូលរួមអបអរសាទរ អ្នកនាង សារាយ សក្ខណា សម្រាលបានកូនប្រុសម្នាក់ហើយ លើទឹកដីសហរដ្ឋអាមេរិក

ក្រោយបង្ហាញវត្តមាននៅប្រទេសកម្ពុជា ជាមួយនឹងដំណឹងល្អរបស់តារាសម្តែង អ្នកនាង សារាយ សក្ខណា ដែលរូបនាងទទួលបាននូវការចាប់កំណើតកូនទី២ របស់ខ្លួន ជាមួយស្វាមីជាអាណិកជនខ្មែរអាមេរិកនោះ ប្រិយមិត្តតែងតែបានឃើញរូបនាងបង្ហាញការយកចិត្តទុកដាក់ ថែរក្សាសុខភាព ទាំងម្តាយនិងទារកជារឿយៗ ដល់បងប្អូនមហាជននៅក្នុងបណ្តាញសង្គម។





រយៈពេលកន្លង ៩ ខែ ១០ថ្ងៃទៅ នៅខណៈនេះ កូននៅក្នុងផ្ទៃរបស់ អ្នកនាង សារាយ សក្ខណា ត្រូវបានសម្រាលហើយ នៅយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ នេះ លើទឹកដីសហរដ្ឋអាមេរិក។​ តារាសម្តែង អ្នកនាង សារាយ សក្ខណា ក៏បានបង្ហាញអារម្មណ៍រំភើបប្រាប់ដល់ក្រុមការងារព័ត៌មានសិល្បៈកម្សាន្តថា នាងពិតជាអន្ទះសារចង់ឃើញមុខកូនរបស់នាងនិងស្វាមីយ៉ាងខ្លាំង ។ យ៉ាងណាមិញរូបនាងនឹងស្វាមី ក៏កំពុងពិចារណា និងសម្រេចដាក់ឈ្មោះដល់កូនប្រុសគួរឱ្យស្រលាញ់ម្នាក់នេះដូចគ្នា។





ទទួលដំណឹងនេះភ្លាម មិត្តភក្តិ រួមអាជីពសិល្បៈជាច្រើនរបស់ អ្នកនាង សារាយ សក្ខណា បានបង្ហាញសេចក្តីត្រេកអរ និងពាក្យពេចជន៍ជូនពរដល់អ្នកម្តាយស្រីរូបស្រស់ អោយជួបតែសុភមង្គល និងមានក្តីសុខរហូតទៅ។