About Me

header ads

អគ្គីភយ័ឆាបឆេះផ្ទះស្ត្រីមេម៉ាយ១នាក់ទាំងកណ្តាលយប់អស់គ្មានសល់

កំពង់ឆ្នាំង: 
ផ្ទះស្ត្រីមេម៉ាយម្នាក់ត្រូវបានអគ្គិភ័យឆាបឆេះផ្អើលអ្នកស្រុកទាំងកណ្តាលយប់អស់គ្មានសល់ ។
ហេតុការភ្ញាក់ផ្អើលដោយអគ្គីភយ័ឆេះផ្ទះទាំងកណ្តាលយប់នេះបានកើតឡើងនៅវេលាម៉ោង 11និង15យប់ ទីថ្ងៃទី ២៤ ខែមិនាឆ្នាំ២០២០ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងថាផ្ទះដែលរងការឆាប់ឆេះអស់គ្មានសល់ខាងលើនេះមានម្ចាស់ឈ្មោះ ហ៊ីតីជះ អាយុ៤៧ឆ្នាំរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើនិងជាស្ត្រីមេម៉ាយ
មានកូនប្រុសម្នាក់រសនៅជាមួយផងដែរ។

ផ្ទះស្ត្រីមេម៉ាយដែលរងអគ្គីរណីភយ័ឆេះអស់គ្មានសល់ខាងលើនេះធ្វើអំពីឈើប្រកក្បឿងខ្ពស់ពីដីមសនទំហ៊ុ៦គុណ៨ម៉ែត្រត្រូវបានអគ្គឺភ័យឆេះអស់គ្មានសល់ ។សមត្ថកិច្ចដែលបានចំដល់កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់និងកូនប្រុសគាត់មិនបានដេកសម្រាកនៅក្នុងផ្ទះនោះទេ ដោយរូបគាត់បានទៅដេកសម្រាក និងសួរសុខទុក្ខម្ដាយរបស់គាត់ដែលនៅមិនឆ្ងាយពីផ្ទះរបស់គាត់ប៉ុន្មានដែរនិងមិនដឹងថាមកពីមូលហេតុអីទើបបានបណ្តាលអោយឆេះផ្ទះអស់គ្មានសល់។

នៅក្នុងហេតុការអគ្គីភយ័ឆេះផ្ទះខាងលើនេះសមត្ថកិច្ចដាក់ការសន្និដ្ឋានជំហ៊ានតំបូងបណ្តាលមកពីឆ្លងថរន្តអគ្គីសនីខណះដែលម្ចាស់មិននៅផ្ទះ ។ នៅក្នុងករណីឆេះផ្ទះខាងលើនេះសមត្ថកិច្ចបានដឹងថាគេបានប្រើប្រាស់រថយន្តពន្លត់អន្តរាគមន្តដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់មួយតថយន្តមិនបណ្តាលអោយឆេះរាលដាលទៅដល់ផ្ទះអ្នកដទៃផងដែរ ៕