About Me

header ads

ក្រុមការងារចុះជួយស្រុកសហការជាមួយក្រុមគ្រូពេទ្យ សម្ដេចតេជោ ហ៊ុន សែន ស្រអែម ចុះពិនិត្យវាស់កំដៅនិងផ្សព្វផ្សាយវិធីការពារ វីរូសកូរ៉ូណា ១៩ ដល់ពលរដ្ឋ

ព្រះវិហារៈ កាលព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជួ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានក្រុមការងារ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ប្រចាំទឹសប្រាសាទព្រះវិហារ ជាប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត បានដឹកនាំក្រុមគ្រូពេទ្យ សម្ដេចតេជោ ហ៊ុន សែនស្រអែម រួមអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះពិនិត្យ ស្ទុងកំដៅ ផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រមុខរដ្ឋាភិបាលនូវការបង្កា ទប់ស្កាត់រាតបាទនៅមេរោគកូវិត១៩ ដល់បងប្អូនប្រជាពលរដ្ឋក៍ដូចជាបងប្អូនកូនចៅគ្រូសារកងទ័ពដែលទើបមកពីតំបន់ផ្សេងៗ ក៍ដូចជាទើបនិងមកពីធ្វើការក្រៅប្រទេសជាដើម ត្រូវឲ្យមានការប្រុងប្រយ័ត្នបានខ្ពស់នូវការបង្ការនិងអនាម័យគ្រប់ៗគ្នា ស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងការចុះពិនិត្យនិងផ្សព្វផ្សាយនោះផងដែរ លោកឧត្ដមសេនីយ៍ត្រី នូ សារិន នាយក វេជៈ បណ្ឌិត មន្ទីរពេទ្យ សម្ដេច តេជោ ហ៊ុន សែនស្រអែម បានពន្យល់ណែនាំ ក្នុងការធ្វើអនាម័យ រៀងៗខ្លួនដើម្បីការពារនូវការឆ្លងពីមួយទៅមួយនៅមេរោគ វីរូស កូរ៉ូណា១៩ដែលកំពុងតែរាតបាតទូទាំងប្រទេសក៍ដូចជាលើសកលលោកនាបច្ចុប្បន្ននេះផងដែរ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជូ តុង អាន ចំពោះបងប្អូនដែលទើបនិងមកពីប្រទេសគេ សុំនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃសិន តែបើមិនមានអាការៈ ក្ដៅខ្លួន ក្អក ហៀសំបោអីនោះទេសឹមយើងមករស់នៅជិតគេ តែបើមានអាការៈមិនស្រួលក្នុងខ្លួនសូមប្រញ៉ាប់ទៅមន្ទីពេទ្យរឺក៍មណ្ឌលសុខភាពជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យពិនិត្យតាមដាននៅមេរោគវិរ៉ូស កូរ៉ូណា១៩នេះផងដែរនេះជាគោលការណ៍របស់ក្រសួងសុខាភិបាល ហើយយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតដើម្បីក្រុមគ្រូសារជៀសវាងការឆ្លងពីមួយទៅមួយនៅមេរោគដ៍កាចសាហាវនេះ៕