About Me

header ads

សន្នីសីទសារព័ត៌មានពិធីចុះកិច្ចព្រមព្រាងសហការណ៍ឧបត្ថម្ភរវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនិងនិងស្ថានីយ៍វិទ្យុនិងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥

សន្នីសីទសារព័ត៌មានពិធីចុះកិច្ចព្រមព្រាងសហការណ៍ឧបត្ថម្ភរវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនិងនិងស្ថានីយ៍វិទ្យុនិងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នារសៀលថ្ងៃសុក្រទី០៦ ខែមិនា ឆ្នាំ២០២០ នាសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមអញ្ជើញចូលរួមពីសំណាក់៖

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ
មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ  លោក ស៊ុផាឆ័យ វីរៈភូជង្គ  ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ណាថាវុធ ពោធិសារ៉ូ ជាទឹប្រឹក្សាផ្ទាល់លោក លោក ហួង តារាមុនី អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ព្រមលោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ និងកីឡាករជាច្រើនរូប។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានប្រសាសន៍ថា កីឡាកងទ័ព គឺស្មើគ្នានឹងកងទ័ពទូទៅ ព្រោះថាកងយោធពលខេមរភូមិន្ទមានច្រើនផ្នែក មានទាំងសិល្បះ មានទាំងកីឡា ដូច្នេះក្នុងនាមជាកងទ័ព ត្រូវមានវិន័យរឹងមាំណាស់ ត្រូវមានក្រមសីលធម៌ខ្ពស់ ធ្វើគំរូគ្រប់បែបយ៉ាងសម្រាប់វិស័យកីឡា ជៀសអោយផុតអំពីអំពើខុសច្បាប់នានា ដែលរាជរដ្ឋាភិបាលហាមឃាត់ ដែលសង្គមជាតិស្អប់ខ្ពើម ។ឯកឧត្តមនាយឧត្តមសេនីយ៍រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ សង្ឃឹមជឿជាក់ថា លោក  ស៊ុផាឆ័យ វីរៈភូជង្គ  ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹងជួយទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទជាបន្តទៀត ដើម្បីធ្វើអោយក្រុមកីឡាបាល់ទាត់នេះ មានកិតិ្តយសនិងល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឆ្លើយតបចំពោះទំនុកចិត្តដែកថ្នាក់ដឹកនាំបានផ្ដល់ជូន លោក ស៊ុផាឆ័យ វីរៈភូជង្គ  ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍បង្ហាញចំណាប់អារម្មណ៍ថា លោកនឹងខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាជួយឲ្យកីឡារបស់កងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍទៅមុខ ជាពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល
កម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខនេះ។បន្ថែមពី ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្តទៀតថា យើងជាអ្នកកីឡាកងទ័ព មានខាងកំលាំងកាយហើយនោះ ត្រូវមានវិន័យ ការឈ្នះចាញ់ជារឿងធម្មតា តែធ្វើមិចយកឈ្នះចិត្តអ្នកគាំទ្រ និងអ្នកមើល ដែកជាចំណុចសំខាន់បំផុត។
សន្នីសីទសារព័ត៌មានពិធីចុះកិច្ចព្រមព្រាងសហការណ៍ឧបត្ថម្ភ រួមមាន៖
-ពិធីចុះកិច្ចព្រមព្រាងសហការណ៍ឧបត្ថម្ភរវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ជាមួយនិង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ ៥ ។
-ពិធីចុះកិច្ចព្រមព្រាងសហការណ៍ឧបត្ថម្ភរវាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍  លេខ ៥ ជាមួយនិងតំណាងក្រុមហ៊ុនទឹកបរិសុទ្ធ Lyyon ។
   -ពិធីចុះកិច្ចព្រមព្រាងសហការណ៍ឧបត្ថម្ភរវាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍    លេខ ៥ ជាមួយនិងតំណាងក្រុមហ៊ុន TNP ។
សូមបញ្ជាក់ថា ក្នុងពិធីចុះកិច្ចព្រមព្រាងសហការណ៍ឧបត្ថម្ភរវាងសមាគមកីឡាបាល់ទាត់កងយោធ
ពលខេមរភូមិន្ទនិងនិងស្ថានីយ៍វិទ្យុនិងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ក៏ការបង្ហាញម៉ូតឯកសណ្ឋានថ្មីរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។