About Me

header ads

តារាសម្តែង ម៉ាក សែនសូនីតា ត្រូវបានមិត្តភក្តិធ្វើកម្មវិធីជប់លៀងលាភាពនៅលីវ មុនថ្ងៃរៀបការយ៉ាងសប្បាយរីករាយ

កាន់តែកៀកដល់ថ្ងៃសិរីមង្គលរបស់តារាសម្តែងស្រីរូបស្រស់ ម៉ាក សែនសូនីតា ហើយនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០នេះ ពិធីការិនី និងតារាសម្តែង គង់ វង្សយ៉ាទី រួមទាំងមិត្តភក្តិជិតស្និទ្ធរបស់នាងជាច្រើនទៀត បានរៀបចំកម្មវិធីជប់លៀងធំដំមួយ ក្នុងឱកាសលាភាពនៅលីវយ៉ាងរំភើប របស់ កញ្ញា ម៉ាក សែនសូនីតា នៅឆាប់ៗខាងមុខនេះ។






បរិយកាសនៃការពញ្ញាក់អារម្មណ៍យ៉ាងសប្បាយ និងធ្វើឱ្យ កញ្ញា ម៉ាក សែនសូនីតា បង្ហាញក្តីរំភើបនៅលើបណ្តាញសង្គមរបស់ខ្លួន អមជាមួយនឹងពាក្យពេចជន៍អរគុណដល់មិត្តសម្លាញ់ទាំងអស់ដែល Surprise បានសម្រេច និងរៀបចំកម្មវិធីមួយនេះសម្រាប់រូបនាង។








ប្រិយមិត្តទស្សនិកជន ក៏កំពុងតែរង់ចាំថ្ងៃអាពាហ៍ពិពាហ៍របស់ តារាសម្តែងដ៏មានប្រជាប្រិយភាព ម៉ាក សែនសូនីតា ដែលរូបនាងត្រៀមនឹងក្លាយជាភរិយារបស់កំលោះសង្ហា លោក ប៉ុល វិបូ នៅថ្ងៃទី ១៦ ខែ មីនា ខាងមុខនេះហើយ ដោយនឹងមានការអញ្ជើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើន ជាពិសេសតារាល្បីៗប្រចាំប្រទេសកម្ពុជាតែម្តង នៅក្នុងសណ្ឋាគារលំដាប់ផ្កាយមួយនៅរាជធានីភ្នំពេញនេះផងដែរ។