About Me

header ads

សូមជួយស៊ែរបន្តផង! យុវជនម្នាក់សង្ស័តរថយន្តបើកគៀ ដួលបោកក្បាលរបួសធ្ងន់ រកសាច់ញាតិមិនទាន់ឃើញ

ភ្នំពេញៈ យុវជនម្នាក់ខណៈពេលដែលចេញពីធ្វើការជិះម៉ូតូទៅហូបអាហារថ្ងៃត្រង់សង្ស័យរថយន្តបើកគៀបណ្តាលឲ្យដួលរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហួង កុម្ភះ ភេទប្រុស អាយុ២៦ឆ្នាំ មុខបរបុគ្គលិកក្រុមហ៊ុន TMVP Packaging co. Ltd មុខងារ កាន់ម៉ាស៊ីន មានស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពុងត្របែក ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1GH 9445 ក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់កន្លែងកើតហេតុស្រាប់តែឃើញដួលបោកក្បាលបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ទើបប្រជាពលរដ្ឋរាយការទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកជនរងគ្រោះយកទៅសង្គ្រោះបន្តនៅមន្ទីពេទ្យព្រះលោកសង្ឃ  ចំណែកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ រងចាំបងប្អូនមកទទួល៕