About Me

header ads

មណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោធអធម៏ ក្រោយជួយហេតុការគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ឋត់រវាងរថយន្តធុនធំបុកកិនម៉ូតូ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅមុខរដ្ឋបាលស្រុកកោះញែក លើផ្លូវជាតិលេខ៧៦​ ស្ថិតនៅភូមិអូរយ៉េះ ឃំុស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ២១៩និង២២០ រវាងរថយន្តនិង ម៉ូតូ ក្នុង ទិសដៅ បញ្រាសទិសគ្នា។ សមត្ថកិច្ចបន្តថា អ្នកបើបរ រថយន្ត មិនស្គាល់អត្តសញ្ញាណបានបើក រថយន្ត ម៉ាកHyundai (វេអង) ពណ៌ខៀវ ស្លាកលេខ ព្រះសីហនុ 4A 3063 ក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយ អ្នកបើកបរម៉ូតូឈ្មោះ តុ ច្រូប ភេទប្រុស ជនជាតិ ខ្មែរ អាយុ58ឆ្នាំ មាននទីលំនៅភូមិរយ៉ ឃំុរយ៉ ស្រុកកោះញែក បានបើកម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានមួក គ្មានកញ្ចក់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ មធ្យាបាយរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញ ដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក រងចាំចាត់ការតាមនីតិវិធី៕