អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋមួយខ្នងខណៈម្ចាស់បិទទ្វារចាក់សោទុកចោល ជាប់រវល់ចេញទៅធ្វើការ

ខេត្តប៉ៃលិន៖ ម្ចាស់យំស្ទើរគាំង បន្ទាប់ពីបានឃើញហេតុការណ៍ផ្ទះ របស់ខ្លួន ត្រូវបាន អគ្គិភ័យ លេប ត្របាក់ អស់ទាំង ស្រុង ខណៈគ្មានអ្នកនៅចាំ ដោយបិទទ្វារចាក់សោទុកចោល ស្រាប់តែប្រជាពលរដ្ឋឃើញអណ្តាតភ្លើង និងផ្សែងហុយចេញពីក្នុងផ្ទះ  ខាងលើក៍នាំគ្នារត់ទៅជួយពន្លត់ បង្កឱ្យមានការភ្ញាក់ផ្អើល តែមិនអាចជួយបានឡើយ ។​ ហេតុការណ៍នេះ បានកើតឡើង កាលពី វេលា ម៉ោង៣ និង ១០ នាទី  រសៀលថ្ងៃ សៅរ៍  ៧ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹង ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច ក្បែរ ផ្ទះ លោកមេភូមិ តាង៉ែនលើ  ស្ថិតក្នុងភូមិ តាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតទាំងស្រុង ព្រមទាំង ឆេះអស់ម៉ូតូ មួយ គ្រឿង និង សម្ភារៈ ក្នុង ផ្ទះ ផងដែរ ។​ ប្រភពព័ត៍មានពីនគរបាល បាន ឲ្យ ដឹង ថា ម្ចាស់ផ្ទះ ខាងលើមាន ឈ្មោះ រិ ទ្ធ ចាន់រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ដោយនៅ មុនពេល កើតហេតុ ម្ចាស់ផ្ទះនេះ អត់ស្នាក់នៅក្នុងផ្ទះ នោះទេ ព្រោះជាប់រវល់ចេញទៅធ្វើការទាំងប្តីប្រពន្ធ ។ ផ្ទះដែល ទទួលរងការឆេះនេះគឺសង់ឡើងពីឈើ  ដំបូល ប្រក់ស័ង្កសី មានជញ្ជាំង ចាក់ស៊ីម៉ង់ត៍។ ប្រភពបាន បន្តទៀតថា ក្រោយពីអគ្គីភ័យលេបត្របាក់រួច សម្ភារៈ  ដែល ខូច ខាតរួមមាន  ម៉ូតូ ០១ គ្រឿង  ម៉ាក វ៉េវអាល់ហ្វា ស៊េរី ឆ្នាំ ២០១៨ និង សម្ភារ : ប្រើប្រាស់ ក្នុងផ្ទះ មួយចំនួនទៀត ត្រូវ ឆេះ អស់ទាំង ស្រុង តែ មិន បង្ក ឲ្យ មាន មនុស្ស ណារង របួស នោះទេ ។ ពាក់ព័ន្ធនឹងមូលហេតុ នេះ គឺ គេមិនទាន់ ដឹង ច្បាស់ នៅឡើយទេ កំពុងធ្វើការ ស្រាវជ្រាវបន្ត ហើយភ្លើង បាន រលត់ ទាំងស្រុង បន្ទាប់ពីមាន ការ អន្តរាគមន៍ ពន្លត់ពី រថយន្ត ពន្លត់អគ្គិភ័យ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត  ដោយ ប្រើប្រាស់ រថយន្ដ ចំនួន០៣ គ្រឿង ហើយប្រើទឹក ចំនួន០២ រថយន្តផងដែរ ៕