About Me

header ads

តារាចម្រៀង សុខ ស្រីល័ក្ខ ត្រៀមចូលសិល្បៈវិញ ក្រោយសម្រាលកូនរួច

តារាស្រីរូបស្រស់ អ្នកនាង សុខ ស្រីល័ក្ខ ដែលមហាជនបានស្គាល់ថាជាប្អូនស្រីដ៏មានទេពកោសល្យក្នុងវិស័យចម្រៀងដូចជាបងស្រីបង្កើត តារាចម្រៀង សុខ សីឡាលីន ដែរនោះ ក្រោយពីរូបនាងបានរៀបការជាមួយគូស្នេហ៍សំណព្វចិត្តលោក អ៊ុក រួន ដែលត្រូវជាប្អូនប្រុសរបស់ប្រធានក្រុមតន្ត្រី ចចកសមុទ្រ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ។





អ្នកនាង សុខ ស្រីល័ក្ខ ក៏ទទួលបានចំណងដៃកូនស្រីជាទីស្រលាញ់ ដែលនាងបានដាក់ឈ្មោះឱ្យថា មូលី ប្រាថ្នា ម្នាក់ផងដែរ។ បន្ទាប់ពីសម្រាលបាន ២ ខែ រួច អ្នកនាង សុខ ស្រីល័ក្ខ ក៏បានប្រកាសថានឹងត្រឡប់ចូលមកច្រៀងតាមកម្មវិធីនានាជាថ្មីម្តងទៀត។







គួរបញ្ជាក់ថា អ្នកនាង សុខ ស្រីល័ក្ខ បើទោះបីជាមិនមែនជាតារាចម្រៀងជ្រកក្រោមផលិតកម្មណាមួយក្តី តែរូបនាងនៅតែទទួលបានប្រជាប្រិយភាព ចំពោះការចេញសម្តែងចម្រៀងក្នុងកម្មវិធីជាច្រើន តាមរយៈសមត្ថភាពនៃការបកស្រាយបទចម្រៀងយ៉ាងពីរោះ មិនចាញ់បងស្រីបង្កើតរបស់នាងឡើយ។