About Me

header ads

បុរសម្នាក់បានដេកស្លាប់នៅលើរ៉ឺម៉កបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹកព្រលឹម

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់វ័យប្រហែលជា៤០ឆ្នាំបានដេកស្លាប់លើរ៉ឺម៉ករើសអេតចាយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហេតុការណ៍នេះបង្កហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

បើតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា មុនពេលកើតហេតុដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានបុរសម្នាក់បានដេកស្លាប់នៅក្នុងរ៉ឺម៉ករើសអេតចាយពេលនោះកម្លាំងនគរបាលប៉ុស្តិ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏ឃើញសពជនរងគ្រោះបានដេកស្លាប់ពិតប្រាកដមែននិងបានរាយការណ៍ទៅខាងទៅជំនាញកោសល្យវិច័្ចយខណ្ឌចំការមនដើម្បីចុះមកពិនិត្យ

ពេលនោះសមត្ថកិច្ចជំនាញកោសល្យវិច័្ចយខណ្ឌចំការមនបានសហការជាមួយខាងជំនាញកោសល្យវិច័្ចយស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យទើបដឹងថាបុរសខាងលើស្លាប់ដោយសារតែមានជំងឺប្រចាំកាយ ។

ក្រោយមកលោកមេប៉ុស្តិ៍សហការជាមួយលោកចៅសង្កាត់បានហើយរថយន្តដឹកសពយកទៅបូជានៅវត្តឫស្សីសាញ់ដោយសារតែជនរងគ្រោះគឺអត់មានអត្តសញ្ញាណនិងសាច់ញាតិនោះទេ។