About Me

header ads

នគរបាលខណ្ឌដង្កោឃាត់ខ្លួនយុវជនម្នាក់ពេលកំពុងអង្គុយលក់ថ្នាំញៀននៅវាលស្រែ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបានពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការចាប់ខ្លួនយុវជនម្នាក់កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវាលស្រែ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ខណៈល្បាតប្រទះឃើញយុវជននេះកំពុងអង្គុយលក់គ្រឿងញៀននៅវាលស្រែខាងលើ។

នគរបាលបានប្រាប់ថា យុវជនដែលត្រូវចាប់ខ្លួននេះឈ្មោះ គង់ រិទ្ធី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។នៅពេលត្រួតពិនិត្យបានរកឃើញមានគ្រឿងញៀនចំនួន១០កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ១កញ្ចប់និងកញ្ចប់តូចចំនួន៩កញ្ចប់ដែលរូបគេដាក់ក្នុងកញ្ចប់បារីហ្វុីននិងទុកក្នុងហោប៉ៅខាងខាងក្រោយ រួមជាមួយឧបករណ៍សម្រាប់ចូកថ្នាំញៀន១ ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ទូរស័ព្ទ១គ្រឿង ព្រមទាំងកញ្ចប់បារីFINE១ផងដែរ ។

ប្រភពដដែលបានបន្តឲ្យដឹងថា នៅមុនពេលចាប់ខ្លួនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក បានចុះល្បាតហើយបានប្រទះឃើញជននេះកំពុងអង្គុយនៅត្រង់ចំណុចវាលស្រែតែម្នាក់ឯងគួរឲ្យសង្ស័យ ពេកនោះកម្លាំងក៏បានចូលទៅឆែកឆេរ ហើយរកឃើញថ្នាំញៀននៅក្នុងកញ្ចប់បារីFINE ដែលជននេះដាក់នៅក្នុងហោប៉ៅខោក្រោយខាងឆ្វេង ទើបចាប់ខ្លួននាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕