About Me

header ads

បុរសម្នាក់ចូលព្រៃរុករកសំរ៉ង ត្រូវជាន់មីនផ្ទុះដាច់អប់ជើង

បាត់ដំបងៈ បើយោងតាមសេចក្តីរាយការណ៏របស់សមត្ថកិ្ចចមូលដ្ធានស្រុកសំឡូតឲ្យដឹងថា បុរសម្នាក់បានចូលទៅក្នុងព្រៃដើម្បីរុករកសំរ៉ងត្រូវជាន់មីនផ្ទុះដាច់ជើងម្ខាងត្រូវបានដឹកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្តបាត់ដំបង។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៨ នឹង២០ នាទីព្រឹកថ្ងៃទី ២៤.ខែមីនាឆ្នាំ ២០២០ នៅចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូតខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបន្ថែថា ករណីផ្ទុះមីន(មីនស្គរ)បានកើតពិតប្រាកដ ទៅលើប្រជាពលរដ្ឋឈ្មោះ ជន ហាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំបច្ចុប្បន្ន ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូតខេត្ត បាត់ ដំបង។ មូលហេតុ បានទៅរកសំរ៉ងហើយជាន់មីនស្គរនៅចំនុចភ្នំរទេះសេះក្នុងភូមិឆករការឃុំសំឡូតស្រុកសំឡូត ខេត្តបាត់ដំបង របួសជើងខាងស្តាំធ្ងន់។ បច្ចុប្បន្ន ជនរងគ្រោះបញ្ជូនទៅមន្ទីពេទ្រខេត្តបាត់ដំបង។