About Me

header ads

យុទ្ធនាការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ

សឹ្ទងត្រែងៈ ក្រុមចម្រុះពន្ធដាខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី៤ខែមីនា២០២០នេះ បានចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យាបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១ ៩នៅលើគោលដៅចំណុចគល់ស្ពានសេកុង នៅលើផ្លូវជាតិលេខ៧ កម្ពុជា -ឡាវ ដែល ស្ថិតនៅឃុំសាមគ្គី ក្រុងសឹ្ទងត្រែង  ខេត្តសឹ្ទងត្រែង ។   

 អនុប្រធានពន្ធដាខេត្តសឹ្ទងត្រែង លោក កែវ ពិសី បានអោយដឹងថា ការចុះត្រួតពិនិត្យនេះ តម្រូវអោយរថយន្តគ្រប់ប្រភេទ ត្រូវតែបង់ពន្ធជូនរដ្ឋ ទាំងរថយន្តដឹក រថយន្តទេសចរណ៍ និងរថយន្តកែឆ្នៃ ត្រូវតែបង់ពន្ធប្រចាំឆ្នាំ,លើកលែងតែរថយន្តរបស់រដ្ឋ ដូចជារថយន្តដឹកសម្ភារៈរបស់ទ័ព, រថយន្តពេទ្យសង្រ្គោះបន្ទាន់ ហើយនិងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្ត បើរបស់ឯកជនក៍មិនលើកលែងអោយដែរ។

លោកបន្ថែមថាការយុទ្ធនាការចុះត្រួតពិនិត្យផាកពិន័យទៅលើរថយន្តគ្រប់ប្រភេទ ដែលមិនទាន់បង់ពន្ធនោះ គឺធ្វើរយៈពេលពីរខែ,ចាប់ពីថ្ងៃទី១ ខែគុម្ភៈ រហូតដល់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នឹង ត្រូវបញ្ចប់យុទ្ធនាការណ៍ ក្នុងការផាកពិន័យ ។

លោកបានបញ្ជាក់ថា ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០ ១៩ “ ប្រមូលបានរថយន្តប្រមាណ៣៧៩៧គ្រឿង ស្មើនិងទឹកប្រាក់១.៥៥៨.០៧៩០(មួយពាន់ប្រាំរយហាសិបប្រាំបីប្រាំពីររយកៅសិបពាន់ រៀលគត់ )លើសផែនការណ៍ ៣៨% ដោយឡែករថយន្តដែលផាកពិន័យបាន បើគិតចាប់ពីថ្ងៃចុះត្រួតពិនិត្យមកដល់ថ្ងៃទី៤ខែមីនា ឆ្នាំ២០២០ នេះ យើងផាកពិន័យបានប្រមាណ៦១គ្រឿង ប្រមូលបានទឹកប្រាក់ប្រមាណជាង៣១លានរៀល. សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ គ្រោងផែនការណ៍ ១៣០លាន យើងសង្ឃឹមថា និងលើសផែនការណ៍ដូចគ្នា ។