About Me

header ads

តើកីឡាជាតិលើកទី៣ របស់កម្ពុជា អាចដំណើការដូចការគ្រោងទុកដែររឺទេ?

តើកីឡាជាតិលើកទី៣ របស់កម្ពុជា អាចដំណើការដូចការគ្រោងទុកដែររឺទេ?

ការប្រកួតកីឡាជាតិលើកទី៣ នាខែឧសភា ឆ្នាំ២០២០ ខាងមុខនេះបាននឹងកំពុងស្ថិតក្នុងភាពស្រពេចស្រពិលក្នុងការរៀបចំ ដែលប្រឈមនឹងការផ្អាក ឬពន្យារពេល ស្របពេលស្ថានភាពរីករាលដាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 មានការកើនឡើងជាបន្ដបន្ទាប់
នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

បើតាមគម្រោង ព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ នេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ។ កីឡាចំនួន៣០ ប្រភេទនឹងដាក់ឲ្យប្រកួត ដោយចែកចេញជា ២៩៣ វិញ្ញាសា ក្នុងនោះមាន៨៣ វិញ្ញាសា សម្រាប់នារី ព្រមទាំងមានប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៤០៤២ នាក់ មកពីខេត្តក្រុងទាំង២៥ របស់កម្ពុជា និងសមាគម ក្លិបចំនួន៣ គឺ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

តែដោយសារ សព្វថ្ងៃប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនៅលើសកលលោក កំពុងជួបប្រទះ វិបត្តិដ៏ធ្ងន់ធ្ងរ ដោយសារ ការីករាលដាលនៃជម្ងឺឆ្លង Covid-19 ហេតុនេះសហព័ន្ធកីឡាជាតិទាំង៣២ ទាំងជម្រើសជាតិ និងថ្នាល ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋាន មរតតេជោ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជូនដំណឹងស្ដីពីការរំសាយការប្រមូលផ្ដុំ ស្នាក់នៅ ហូបចុក ហ្វឹកហាត់ជុំគ្នា ជាបណ្ដោះអាសន្ន មួយរយៈ ហើយរង់ចាំសេចក្ដីប្រកាសពេលក្រោយវិញ ដោយសារការការពារទប់ស្កាត់ការីករាលដាលជម្ងឺឆ្លង វិរុសCovid-19។ 

ព្រោះតែកត្តានេះហើយដែលនាំអោយគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៣ កំពុងរង់ចាំតាមដានសភាពការច្បាស់លាស់ណាមួយដើម្បីប្រកាសថា តើគួររៀបចំការប្រកួតតាមគម្រោង ឬ លើកពេលវេលានៃការប្រកួតសិន៕