About Me

header ads

តារាសម្តែង និងពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញប្រាប់ថាដំណើរកម្សាន្តក្នុងឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំ របស់នាងត្រូវបានផ្អាក ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

ឈានចូលឆ្នាំ២០២០ នេះ គូស្វាមីភរិយារូបស្រស់ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក សីហា បានដឹកដៃគ្នាសាងគ្រួសារតូចមួយដ៏មានសុភមង្គល បានរយៈពេល ៤ ឆ្នាំហើយ។ ក្នុងឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំនេះ អ្នកនាងក៏នឹងមានគម្រោងធ្វើដំណើរកម្សាន្ត ជាមួយក្រុមគ្រួសារនៅឯក្រៅស្រុកផងដែរ។ ប៉ុន្តដោយស្ថានភាពនៃការីករាលដាលពីជំងឺកូវីដ ១៩ កំពុងតែស្ថិតនៅក្នុងការព្រួយបារម្ភមួយ អ្នកនាង គង់ ចាន់ស្រីមុំ បានបញ្ជាក់ប្រាប់ក្រុមការងារព័ត៌មានសិល្បៈកំសាន្តថា ដំណើរកម្សាន្តដែលរូបនាង និងស្វាមីបានត្រៀមទុក នឹងត្រូវផ្អាក ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩ នៅក្នុងពេលបច្ចុប្បន្ននេះ។






ស្របពេលជាមួយគ្នានេះ ក្នុងទិសដៅចូលរួមវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នេះ ក្រសួងសុខាភិបាលបានសម្រេចចេញលិខិតប្រកាស២ ទី១ ស្តីពីការបិទខេធីវី និងរោងភាពយន្តនៅទូទាំងប្រទេស និងទី១អំពី ការផ្អាកកម្មវិធីប្រគុំតន្រ្តីនោតាមទីសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកុះករ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល ចាប់ពីថ្ងៃទី ១៧ ខែមីនា តទៅ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានជម្រាបដល់សាធារណជនមេត្តាជ្រាប និងរក្សាភាពនឹងនរក្នុងចិត្តកុំអោយមានភាពភ័យខ្លាច ជឿទុកចិត្តទៅលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ របស់រាជរដ្ឋាភិបាល។ ក្រសួងសុខាភិបាលបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនឱ្យបានជាប់ជាប្រចាំ។