About Me

header ads

ស្ត្រីពីរនាក់ដែលទើបវិលត្រលប់ពីក្រៅប្រទេស ត្រួតពិនិត្យដើម្បីស្វែងរកវីរុស កូវីដ១៩

ខេត្តមណ្ឌលគិរី ៖ ស្ត្រីពីរនាក់ដែលទើបវិលត្រលប់ពីក្រៅប្រទេស ត្រូវបានមន្ត្រីសុខាភិបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យដើម្បីស្វែងរកវីរុស កូវីដ១៩ ដែលសកម្មភាពនេះបានធ្វឡើងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។

អាជ្ញាធរស្រុកកែវសីមាបានរាយការណ៏ថា ក្រុមការងារជំនាញគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរភូមិឃុំបានចុះធ្វើតេស្តរកមេរោគ កូវីត19 នៅចំណុចភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលទើបមកពីបរទេស១.ឈ្មោះ សាន់ ស៊ីរ៉ស់ ភេទស្រី អាយុ២៧ ឆ្នាំជនជាតិចាម មានទីលំនៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដែលទើបមកពីប្រទេសម៉ាឡេស៊ីបានរយៈពេល៣ថ្ងៃ ដោយយកកំហាកនិងស្លេសទៅធ្វើតេស្តនៅភ្នំពេញ។ជាលទ្ធផលពុំទាន់ដឹង។

២/ឈ្មោះ នួន កញ្ញា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ដែលទើបមកពីប្រទេសកូរ៉េខាងត្បូងបានរយៈពេល៧ថ្ងៃ ក្រុមជំនាញគ្រូពេទ្យបានធ្វើការណែនាំឱ្យនៅដាច់ដោយឡែកពីគេនិងមិនឲ្យចេញទៅណារយៈពេល១៤ថ្ងៃ។

សូមរំឮកថា អាជ្ញាធរខេត្តមណ្ឌលគិរីបានចាត់វិធានការរឹតបន្តឹងតាមផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត នានាក្នុងក្រុងសែនមនោរម្យ ត្រូវពិនិត្យដោយមន្ត្រីជំនាញជាទៀងទាត់ ដើម្បីធានាទប់ស្កាត់ការឆ្លងវីរុសCovid19 ដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភខ្លាំង។មិនត្រឹមតែប៉ុនណោះគ្រប់ការធ្វើដំណើររបស់ជនបរទេសចូលមកក្នុងខេត្តមណ្ឌលគិរី ក៏មានការពិនិត្យជាមុនពីក្រុមមន្ត្រីជំនាញផងដែរ៕