About Me

header ads

បុរសវ័យចំណាស់ជាជាងផ្ទះត្រូវខ្សែភ្លើងឆក់ស្រូបស្លាប់ភ្លាមភ្លាម

បាត់ដំបង:នៅថ្ងៃទី 24 ខែមីនាឆ្នាំ 2020នៅវេលាម៉ោង 17:15នាទីល្ងាច ស្ថិតនៅត្រង់ចំណុចក្រុមទី02 ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឆ្លងចរន្តអគ្គិសនីកើតឡើងចំនួន 01លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ កាត់ គឹមសួ ភេទប្រុស អាយុ 56 ឆ្នាំ មុខរបរ ជាជាងធ្វើផ្ទះ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ហេតុការណ៏នេះកើតឡើងបណ្តាលមកពីជនរងគ្រោះទាញដែកធ្វើដំបូលផ្ទះជិតដល់ខ្សែភ្លើងស្រាត (ផ្លូវជាតិលេខ5)ក៏បណ្តាលឲ្យស្រូបផ្ទុះឆក់ស្លាប់តែម្តង។ បច្ចុប្បន្នក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី។