About Me

header ads

ភាគី​វៀតណាម​បិទ​ជា​បណ្តោះអាសន្ន​ច្រកទ្វារ​អន្តរជាតិ​ម៉ុក​បាយ​-​បាវិត

ភាគី​វៀតណាម​បិទ​ជា​បណ្តោះអាសន្ន​ច្រកទ្វារ​អន្តរជាតិ​ម៉ុក​បាយ​-​បាវិត និង​ច្រក​មួយចំនួនទៀត​

ខេត្តស្វាយរៀងៈ​យោងតាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត​នៃ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​ចាប់​តាំងពីព្រឹក​ថ្ងៃទី​១៨​ខែមីនា​នេះ នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ​និង​ច្រក​មួយចំនួនទៀត​ខាង​ភាគី​វៀតណាម បាន​បិទ​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​ជាតិ​សាសន៍​នានា​ចូល ។​បើ​ជាតិ​សាសន៍​ណា​ចូល វៀតណាម នឹងដាក់​ឲ្យុ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​ដើម្បី​ការរីក​រាលដាល​នៃ​ជំងឺ​covid19​។​

​វិធានការ​នេះ​ស្របគ្នា​នឹង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​បាន​បញ្ជក់​ថា វៀតណាម​បា​នស​ម្រ​ច​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជន​បទេស​ទាំងអស់​ចូល​វៀតណាម​រយៈពេល​៣០​ថ្ងៃ​គិត​ចាប់​តាំ​ពី​ម៉ោង​សូន្យ​ន្យ​ថ្ងៃទី​១៨​ខែមីនា​នេះ​។​ទន្ទឹមនេះ​ក៏មាន​ការតម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ​មួយចំនួនទៀត​អនុលោម​ទៅតាម​បទដ្ឋាន​របស់​ប្រទេស​វៀតណាម​ខណៈ​កំពុងទ​ប់​ស្កាត់​កា​រាលដាល​នៃ​ជំងឺ​ខូ​វីដ​១៩​។​នេះ​បើ​យោងតាម​លិខិត​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ចុះ​ថ្ងៃទី​១៨​ខែមីនា​នេះ​។​

​ពាក់ព័ន្ធ​ទៅ​និង​ជំងឺ​covid19 នេះ​រដ្ឋបាលខេត្ត​ស្វាយរៀង​ក៏​ចេញ​នូវ​វិធានការ​ក្នុងការ​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​១៩។រីឯ​លោក​អភិបាល​ខេត្តស្វាយរៀង ក៏​បាន​ចេញ​សេចក្តីណែនាំ​មន្ត្រីរាជការ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផ្អាក​ការ​ប្រជុំ បើ​មិន​ចាំបាច់​។ ហើយ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល័ ស្រុក​កំពង់​រោ​ទ៌ ក៏​បាន​ផ្អាក​ការ​ចេញ​-​ចូល​ដែរ​៕