About Me

header ads

ក្រុមជួញដូរឈើខុសច្បាប់បានប្រើល្បិចគ្រប់រូបភាពដឹកឈើទៅលក់លើទីផ្សារ

ខេត្តមណ្ឌលគិរី  ៖ ដើម្បីគេចពីការបង្ក្រាបរបស់សមត្ថកិច្ច ក្រុមជួញដូរឈើខុសច្បាប់បានប្រើល្បិចគ្រប់រូបភាពដឹកឈើទៅលក់លើទីផ្សារ ដែលជាក់ស្តែងរថយន្តដឹកកាហ្វេមួយគ្រឿងបន្លំដាក់ឈើត្រូវបានបង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៧៦។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តសាំយុងដឹកកាហ្វេបង្កប់ឈេីត្រូវសមត្ថកិច្ចចាប់បាននៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ភូមិសាស្ត្រឃុំស្រែខ្ទុម ស្រុកកែវសីមា។

រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-3704 ដឹកកាហ្វេម៉ាកមណ្ឌលគិរី លួចបង្កប់ឈើអារលេខ១(នៀវ) ប្រភេទសុក្រំ ចំនួន ២០០សន្លឹក។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕