About Me

header ads

អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យជនជាតិវៀតណាម​២នាក់​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ស្វាយរៀង​៖​ ព្រឹកថ្ងៃពុធ​ ទី២៥​ ខែមីនា​ ឆ្នាំ​២០២០​ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មេីសគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានបញ្ជូនជនសង្ស័យ​ ០២នាក់​ ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក​ ឬជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន។

​យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅវេលាម៉ោង ០៤:០០ នាទី​ ថ្ងៃទី២៣ ខែមីនា ២០២០​ ក្រោមបញ្ជាផ្ទាល់របស់​ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន  មេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ស្ថិតនៅភូមិ បាវិតកណ្ដាល   សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ប្រុស។

ប្រភពបានបន្តទៀតថា៖ជនសង្ស័យដែលសមត្ថកិច្ចយើងឃាតខ្លួននោះ ទី១.ឈ្មោះ ឡេ យ៉ាំងឡា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និង កាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

ទី២.ឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

រហូតដល់ម៉ោង ១៥:៣០នាទី​ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោក   ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ ១A  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

សមត្ថកិច្ចយើងរកឃើញវត្ថុតាងរួមមាន៖
១.ម្ស៉ៅក្រាមពណ៌សថ្លាចំនួន   ០២កញ្ចប់
២.ទូរសព្ទដៃចំនួន  ០៣គ្រឿង
៣.ប្រាក់ដុងចំនួន  ៤,០០០,០០០ ដុង
៤.ប្រាក់ដុល្លារចំនួន  ១០ ដុល្លារ
៥.បង្កាន់ដៃទទួលស្គាល់ជាជនបរទេសអន្តោប្រវេសចំនួន ០១សន្លឹក
៦.សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕