About Me

header ads

នគរបាលក្រសួងមហាផ្ទៃម្នាក់ព្រោះតែកាន់ជើងកូនស្រីពេករហូតចូលទៅអុកឡុកវាយ សិស្សសាលាជម្ពូវ័នរបួស២នាក់

នគរបាលក្រសួងមហាផ្ទៃម្នាក់ព្រោះតែកាន់ជើងកូនស្រីពេករហូតចូលទៅអុកឡុកវាយ សិស្សសាលាជម្ពូវ័នរបួស២នាក់

ភ្នំពេញ៖មានហេតុការណ៍ភ្ញាក់ផ្អើលនិងបង្កការភ័យខ្លាចមួយបានកើតឡើង ខណៈដែលមន្រ្តីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃម្នាក់គ្រាន់តែ កូនស្រីខលប្រាប់ថាមានជម្លោះវាយតប់គ្នាជាមួយសិស្សសាលាដូចគ្នាក៏ស្រាប់តែធ្វើដំណើរទៅអុកឡុកសាលា ព្រមទាំងវាយទៅលើសិស្ស២នាក់បណ្ដាលឲ្យរងរបួស ហើយវាយដោយទាំងក្រុមកាយរិទ្ធដែលចូលទៅឃាត់ថែមទៀតផង។ក្រោយពេលបង្ករឿងមន្រ្តីនគរបាលរូបនោះរួមជាមួយកូនស្រីច្បងរបស់ខ្លួនម្នាក់ទៀតដែលទៅជួយព្រួតវាយលើសិស្សរងគ្រោះទាំង២នាក់ខាងលើក៏ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅចាប់ខ្លួនចាត់ការតាមច្បាប់ផងដែរ។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ នៅក្នុងវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសខាងលើឈ្មោះ ឆាយ វណ្ណធឿន អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងឃុំគោកខ្សាច់ ស្រុកគីរីវង្ស ខេត្តតាកែវ។ចំណែកកូនស្រីទី១, ឈ្មោះ ភិជ្ជរ៉ា ផានុត អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ និងទី២,ឈ្មោះភិជ្ជរា ប៊ុត្យា អាយុ១៧ឆ្នាំត្រូវជាបងស្រីជាសិស្សថ្នាក់១១D2នៃវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ។ រីឯក្មេងស្រីរងគ្រោះខាងលើទី១,ឈ្មោះស្រេង ចន្រ្ទា អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២GO រស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។និងទី២,ឈ្មោះផា បញ្ញា អាយុ១៧ឆ្នាំជាសិស្សថ្នាក់ ទី១២A2 មានទីលំនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យពួកនាងក៏ជាសិស្សរៀននៅវិទ្យាល័យវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ជាមួយគ្នាដែរ។

សិស្សស្រីរងគ្រោះទី១បាននិយាយថា កន្លងមកនាងធ្លាប់មានទំនាស់ជាមួយកូនស្រីរបស់មន្រ្តីនគរបាលខាងលើឈ្មោះភិជ្ជរ៉ា ផានុត លុះដល់វេលាព្រឹកថ្ងៃកើតហេតុ នាងបានទៅទិញបាយហូប ហើយបានជួបនិងឈ្មោះភិជ្ជរ៉ា ផានុត កំពុងកាន់ចានបាយនៅកន្លែងលក់ ។ពេលនោះភិជ្ជរ៉ា ផានុត មិនបានសុំផ្លូវដើរត្រឹមត្រូវទេនោះទេ ស្រាប់តែដើមកបុករូប នាងទើបនាងច្រានទៅវិញ ខណៈនោះឈ្មោះផានុត បាន យកទឹកស៊ុបកំពុងតែក្ដៅជិះមកលើរូបនាង ទើនមានការវាយតប់គ្នាកើតឡើងតែម្ដង។ក្រោយពីកើតរឿងបែបនេះខាងយុវជនកាយរិទ្ធបានចាប់យកទៅកាន់ទីចាត់ទាំងអស់គ្នាដើម្បីដោះស្រាយគ្នា ប៉ុន្តែក្រោយមកទៀតស្រាប់តែឈ្មោះភិជ្ជរ៉ា ផានុត បានខលហៅឪពុកនិងបងស្រីរបស់ខ្លួនឲ្យទៅជួយ លុះពេលទៅដល់បុរសជាឪពុករបស់ភិជ្ជរ៉ា ផានុត ពុំបានសួរនាំរកខុសត្រូវសិនទេក៏បានព្រួតគ្នាវាយរូបនាងតែម្ដង។ សិស្សស្រីរងគ្រោះទី២,ឈ្មោះផា បញ្ញា បាននិយាយថា ត្រូវបុរសជាមន្រ្តីនគរបាលនោះវាយច្រឡំដោយស្មានថានាងគឺជាបក្សពួរបស់ឈ្មោះស្រេង ចន្រ្ទា តាមពិតនាងមិនធ្លាប់ដែលមានទំនាស់ឬស្គាល់កូនស្រីរបស់គាត់ឡើយ។មុនពេលកើតហេតុខណៈដែលនាងនិងមិត្តភក្តិ២នាក់កំពុងយកសម្ភារៈស្រោចដំណាំទៅទុកនៅកន្លែងដាក់សម្ភារៈ ស្រាប់តែមន្ត្រីនគរបាលរូបនោះនិងកូនស្រីដើរទៅដល់ហើយអត់បានសួរនាំអ្វីទេ ក៏បានស្ទុះមកទាំងបំពានបណ្ដាលឲ្យរងរបួសបែបនេះតែម្ដង។

រីឯភាគីម្ខាងទៀតគឺក្មេងស្រីឈ្មោះភិជ្ជរ៉ា  ផានុត បាន និយាយថា នៅមុនពេលកើតហេតុរូបនាងរួមជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះស្រីលក្ខណ៍បានទៅទិញហូបគុយទាវ ហូប ហើយខណៈពេលកំពុងកាន់ចានគុយទាវដើរទៅអង្គុយនៅតុ ស្រាប់តែឈ្មោះស្រេង ចន្រ្ទា បានឈរបាំងផ្លូវពេលនោះនាងបានសុំផ្លូវដើរ ប៉ុន្តែឈ្មោះស្រេងចន្ទ្រាមិនព្រមបើកផ្លូវទេ ថែមទាំងយកដៃច្រត់ចង្កេះហើយស្រែកសម្លុតនាងទៀតផង ។បន្ទាប់មកដោយខ្ជិលមានរឿងនាងបានដើរគេចចេញ ស្រាប់តែឈ្មោះស្រេង ចន្រ្ទា ច្រាននាងបណ្ដាលឲ្យដួល ទើបមានការប្រតាយប្រតប់គ្នាកើតឡើងតែម្ដង ហើយនាងចន្រ្ទានិងបក្សពួកបានព្រួតវាបោចសក់នាង រហូតក្រោយមកទើបក្រុមកាយរិទ្ធចាប់យកទៅកាន់ទីចាត់ការទាំងអស់គ្នា ហើយនាងបានខលប្រាប់បងស្រីនិងឪពុកឲ្យទៅសាលាដែរ។ ពេលទៅដល់បងស្រីនាងបានដើរសំដៅទៅរកឈ្មោះស្រេងចន្រ្ទា ដែលជាគូទំនាស់របស់នាង ពេលឃើញបែបនេះខាងក្រុមកាយរិទ្ធចំនួន៧ទៅ៨នាក់ស្លៀកពាក់ឯកសណ្ដានសិស្ស ក៏បានដើរទៅរកបងស្រីនាង។ចំណែកឪពុកនាងស្មានថាជាបក្សពួកចន្រ្ទាក៏ចូលទៅឃាត់យកដៃវែកៗបណ្ដាលឲ្យត្រូវក្រុមកាយរិទ្ធបន្តិច ប៉ុន្តែភ្លាមនោះក្រោយពីដឹងថាជាក្រុមកាយរិទ្ធឪពុកនាងបានសុំទោសរួចហើយ រីឯចន្រ្ទាបានរត់ចេញក្រៅទីចាត់ការ លុះបន្តិចក្រោយមកទើបឃើញក្រុមកាយរិទ្ធគ្រាចន្រ្ទាត្រឡប់មកវិញនិងចោទថាឪពុកនាងវាយទៅវិញ។

ក្រោយពេលនគរបាលប៉ុស្តិ៍ចោមចៅទី៣ឃាត់ខ្លួនបុរសជាឪពុកនិងជានគរបាលនោះបានបដិសេធន៍ថាគាត់មិនបាន វាយសិស្សស្រីទាំង២នាក់ខាងលើនោះទេហើយក៏មិនបានដឹងថានរណាជាអ្នកវាយឡើយ តែនៅពេលកំពុងរញ៉េរញ៉ៃកើតឡើង គាត់បានចូលទៅឃាត់ញែកចេញប៉ុណ្ណោះ ម្យ៉ាងទៀតគាត់ក៏មិនធ្លាប់បានស្គាល់ក្មេងស្រីរងគ្រោះនោះទេ ហើយក៏មិនបានបះឬវាយឡើយ។ទោះបីបែបណាពេលនេះនគរបាលបានសម្រេចឃាត់ខ្លួនបុរសនោះរួមនិងកូនស្រីម្នាក់ទៀតឈ្មោះភិជ្ជរា ប៊ុត្យា ហើយចំណែកកូនស្រីឈ្មោះភិជ្ជរ៉ា ផានុតមិនត្រូវបានឃាត់ឡើយ។ហើយករណីនេះក៏មានសិស្សិជាច្រើនបានឃើញមន្រ្តីនគរបាលរួមនិងកូនស្រីរបស់គាត់ខាងលើ បានវាយទៅលើសិស្សស្រីទាំង២នាក់រហូតរងរបួស៕