About Me

header ads

កាសែត យុវជន តេជោម្នាក់បានស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៏

ភ្នំពេញ : អ្នកកាសែត ម្នាក់បានជួបគ្រោះថ្នាក់ ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូលឿនទៅប៉ះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់បាក់កស្លាប់ កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២០ត្រង់ចំណុចខាងកើតរង្វង់មូលចោមចៅចម្ងាយប្រមាណ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ តាំង គ័ងឡុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ កាសែត យុវជន តេជោ រស់នៅចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ជិះម៉ូតូម៉ាកស្គុតពី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1GQ.2728 ជិះតែម្នាក់ឯង។

ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញជនរងគ្រោះខាងលើជិះម៉ូតូស្គុតពី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅប៉ះនឹងរបាំងថ្មពុះចែក ទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះចាក់អង្រែលើ៕