About Me

header ads

ហ្វេនៗមិនអស់ចិត្ត ! យុគ យក្សផ្លែ និងកីឡាករថៃ ខាវ នាវ អាចនឹងជួបគ្នាសងសឹកម្ដងទៀត

ហ្វេនៗមិនអស់ចិត្ត ! យុគ យក្សផ្លែ និងកីឡាករថៃ ខាវ នាវ អាចនឹងជួបគ្នាសងសឹកម្ដងទៀត

ការប្រកួតដ៏ជក់ចិត្តរវាងកីឡាករគុនខ្មែរ យុគ យក្សផ្លែ និងកីឡាករមួយថៃ ខាវ នាវ បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោពេញស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ និងសំណូមពរឲ្យមានការប្រកួតសងសឹកក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះជំនួយការអ្នករៀបចំកម្មវិធីប្រដាល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានធ្វើការឆ្លើយតបទៅហ្វេនវិញថា ជំនួបសងសឹករវាងអ្នកទាំង២អាចនឹងមាននៅថ្ងៃខាងមុខ ប៉ុន្តែសុំមិនឆាប់ពេកទេ ពីព្រោះ យក្សផ្លែ ទើបឡើងប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥ដល់ទៅ២ដងក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ។

ម្យ៉ាងកម្មវិធីនៅមានកីឡាករល្អៗជាច្រើននាក់ទៀតស្ថិតក្នុងបញ្ជីដែលត្រូវផ្គូផ្គង់ឲ្យប្រកួតជាមួយជើងខ្លាំងមកពីប្រទេសថៃ។ ជាក់ស្តែងនៅល្ងាចថ្ងៃសៅរិ៍សប្តាហ៍នេះ កម្មវិធីនឹងអញ្ជើញអតីតម្ចាស់ជ័យលាភី២រដូវកាលជាប់គ្នា (រដូវកាលទី២ & ៣) កីឡាករ លន បញ្ញា ឲ្យឡើងមកប្រកួតជាមួយជើងខ្លាំងថៃកីឡាករ លំ លេង។ ហើយជំនួយការរូបនេះក៏បានបង្ហើបប្រាប់ពីការនាំយកកីឡាករ សែន រ៉ាដេត មកប្រកួតបន្ទាប់ទៀតនៅសប្តាហ៍ក្រោយ១ទៀត ប្រសិនបើសាមីខ្លួនមិនជាប់ធុរៈ ឬមានបញ្ហាសុខភាពនោះទេ។

 ស្ទើរតែរៀងរាល់សប្តាហ៍ទៅហើយដែលកម្មវិធីប្រដាល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បាបសម្រិតសម្រាំងយកកីឡាករថៃល្អៗមកប្រកួតជាមួយកីឡាករជួរមុខក្នុងប្រទេសយើងដើម្បីផ្តល់ចំណីចក្ខុជូនបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរបានទស្សនាលំហែខួរក្បាលនៅថ្ងៃសម្រាកល្ងាចថ្ងៃសៅរិ៍។ ហើយសម្រាប់គូជក់ចិត្តដែលឡើងមកអង្រួនសង្វៀនក៏ត្រូវបានលើកទឹកចិត្តឲ្យឡើងមកសងសិកគ្នានៅឱកាសលើកក្រោយផងដែរ។