About Me

header ads

គ្រាន់តែដើរប៉ះគ្នាបន្តិចបន្តួចរករឿងឈ្លោះប្រកែកឈានដល់ប្រើហឹង្សាដាក់គ្នា

ភ្នំពេញ៖ បុរសមួយក្រុមមានស្រីមានប្រុសបាននាំគ្នាទៅធ្វើពិធីខួបកំណើតនៅក្នុងហាងមួយកន្លែងដែលមានយីហោ បាលូ បានដើរប៉ះគ្នាជាមួយសន្តិសុខបន្តិចបន្តួចរករឿងឈ្លោះរហូតឈានដល់ការប្រើអំពើហឹង្សាដាក់គ្នាបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅទៅសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ១៧៨ នៅចំណុចហាងផឹកសុីមួយកន្លែងយីហោ (បាលូ) ស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។ តាមជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគឺក្រុមគ្នាគេមានគ្នាប្រុសស្រី៥ទៅ៦នាក់បានមកធ្វើពិធីខួបកំណើតនៅក្នុងហាងយី(បាលូ)តាំងក្បាលព្រលប់រហូតដល់ម៉ោងប្រម៉ាណជា១១យប់ទើបចប់ រួចបុរសម្នាក់ក៏ដើរចូលទៅបន្ទប់ទឹកដើម្បីបត់ជើងតូចខណៈដើរទៅបានប៉ះទង្គិចគ្នាជាមួយនិងសន្តិសុខយាមកាមនៅទីនោះបន្តិចបន្តួចសោះរហូតឈានដល់ការប្រើហឹង្សាដាក់គ្នារហូតមានរបួសស្នាមបន្តិចបន្តួចនិងបង្កជាការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗនិងបានហៅភាគីទាំងពីរយកទៅប៉ុស្តិ៍ដើម្បីសួរនាំនិងធ្វើការសម្របសម្រួលផងដែរ។​ ក្រោយពេលកើតហេតុក្រុមយុវជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕