About Me

header ads

កីឡាករក្រុមកាំភ្លើងធំ Arsenal បាក់ទឹកចិត្តខ្លាំងក្រោយធ្លាក់ចេញពី Europa League

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថាកូនក្រុមរបស់លោកកំពុងស្ថិតក្នុងអារម្មណ៍សោកសៅនៅឡើយក្រោយធ្លាប់ចេញពីកម្មវិធី Europa league ពីរថ្ងៃមុន។
លោកបាននិយាយថា៖ «ថ្ងៃនេះយើងបានធ្វើការហ្វឹកហាត់ កីឡាករគ្រប់គ្នាសុទ្ធតែស្ថិតក្នុងអារម្មណ៍សោកសៅ ធុញថប់និងអស់សង្ឃឹម។» អ្នកចាត់ការរូបនេះបានផ្ញើសារទៅកាន់កូនក្រុមរបស់ខ្លួនផងដែរថា «ពាក្យដំបូងដែលខ្ញុំចង់ផ្ញើសារទៅពួកគេគឺខ្ញុំនៅពីក្រោយពួកគេជានិច្ច អរគុណសម្រាប់អាកប្បកិរិយាគ្រប់គ្នា ពួកគេព្យាយាម ព្យាយាមហើយព្យាយាមទៀត ហើយពួកគេសក្ដិសមនឹងបានជ័យជំនះ»។ សូមបញ្ជាក់ថា ក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រកួតជើងទីពីរបានចាញ់ក្លិប Olympiakos ដោយលទ្ធផល ២ ទល់នឹង ១ ដោយកាលពីការប្រកួតជើងទីមួយ Arsenal យកឈ្នះ Olympiakos ដោយលទ្ធផល១ ទល់នឹង ០ ដូច្នេះយោងតាមលក្ខខ័ណ្ឌ គ្រាប់បាល់ចំណេញក្រៅដី (Away goals) ធ្វើឲ្យក្រុម Olympiakos ទទួលបានជ័យជំនះធ្វើឲ្យក្លិប Arsenal ធ្លាក់ចេញពី Europa League៕