About Me

header ads

ទ្រាំលែងបាន Alexander Hleb ចង់តែហៅ Ronaldo និង Messi មកដល់ប្រទេសប៊ែលឡារុស

ទ្រាំលែងបាន Alexander Hleb ចង់តែហៅ Ronaldo និង Messi មកដល់ប្រទេសប៊ែលឡារុស

អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal លោក Alexander Hleb បានព្យាយាមដាស់តឿនប្រជាជនក្នុងប្រទេសប៊ែលឡារុសរបស់លោកហាមប្រមាថជំងឺកូវីដ១៩ដែលកំពុងតែវាយប្រហារវិស័យកីឡាជុំវិញពិភពលោកយ៉ាងខ្លាំងលើសពីការស្មាន។ Hleb ប្រាប់ថា នៅទីនេះគ្មាននរណាខ្វល់ ឬខ្លាចកូវីដ១៩ទាល់តែសោះ រហូតដល់ថ្នាក់លោកថា ថ្ងៃណាមួយប្រហែលជា Ronaldo និង Messi មកលេងដល់ទីនេះហើយទើបបាន។

លោកពោលបែបនេះបានន័យថា ប្រទេសនៅអឺរ៉ុបខាងលិចកំពុងតែត្រូវបានរាតត្បាតដោយជំងឺកូវីដ១៩ ធ្វើឲ្យលីគបាល់ទាត់អាជីពទាំងអស់ត្រូវបានផ្អាក មានតែនៅប្រទេសប៊ែលឡារុសរបស់លោកទេដែលមិនទាន់ផ្អាកដោយសារគ្មាននរណាខ្វាយខ្វល់ឡើយ ដូច្នេះមានតែឲ្យ Ronaldo និង Messi មកលេងនៅទីនេះទេទើបអាចដាស់សតិពួកគេឲ្យភ្ញាក់ថាសូម្បីតែតារាបាល់ទាត់ល្បីក៏រត់មកលេងបាល់ក្រៅប្រទេសរបស់ពួកគេដើម្បីគេចពីជំងឺដ៏កាចសាហាវនេះដែរ។

អតីតតារាឆ្នើមរបស់ Arsenal និង Barcelona រូបនេះបានព្យាយាមពន្យល់ និងបង្ហាញឲ្យប្រជាជនលោកបានដឹងពីផលវិបាកនៃជំងឺកូវីដ១៩នេះ ប៉ុន្តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ស្តាប់លោកឡើយ ដូច្នេះលោកចង់ស្នើឲ្យកីឡាករលំដាប់ពិភពលោកដូច Ronaldo និង Messi មកទីនេះដើម្បីជួយដាស់សតិពួកគេ ខណៈដែលប្រធានាធិបតីរបស់ប្រទេសប៊ែលឡារុសបដិសេធផ្អាកសកម្មភាពបាល់ទាត់ក្នុងស្រុកជាដាច់ខាត។

ប្រទេសប៊ែលឡារុសគឺជាប្រទេសចុងក្រោយគេបង្អស់នៅអឺរ៉ុបខាងកើតដែលមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩នៅឡើយ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះហាក់បីដូចជាមិនខ្វល់ខ្វាយចំពោះបញ្ហាដ៏ក្តៅគគុគនេះឡើយ ដោយរដ្ឋាភិបាលនៅតែអនុញ្ញាតឲ្យព្រឹត្តិការណ៍កីឡាទាំងអស់បន្តដំណើរការដូចធម្មតា ខណៈដែលប្រទេសជាច្រើននៅទ្វីបអឺរ៉ុបបានសម្រេចផ្អាកការប្រកួតរបស់ខ្លួនស្ទើរទាំងអស់ទៅហើយ។