About Me

header ads

មូលនិធិសិល្បករកូវីដ បានសរុបចំនួន 35,055 ដុល្លារ ជាថវិកាបរិច្ចាគពីតារាល្បីៗ

ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងតែប្រឈមនឹងបញ្ហារាតត្បាតពីជំងឺកូវីដ១៩ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់គួរតែមានការប្រុងប្រយ័ត្ន និងថែរក្សាអនាម័យខ្លួនអោយបានល្អ។ ខណៈពេលដែលកំពុងជួបបញ្ហាបែបនេះ តារាល្បីៗជាច្រើនដួងប្រចាំប្រទេសកម្ពុជា ក៏បាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមសប្បុរស ចូលក្នុងមូលនិធិសិល្បករកូវីដ ដែលមានលោក ហេង ឡុង ជាប្រធានសមាគមសិល្បករខ្មែរ បានប្រកាសថ្លែងអំណរគុណដល់គ្រប់សិល្បករទាំងអស់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។





ក្នុងនោះ មានទាំងតារាចម្រៀង តារាសម្តែង ពិធីករ-ពិធីការិនី តារាបង្ហាញម៉ូដ រួមទាំងសប្បុរជនជាច្រើនរូបទៀត។ លោក ហេង ឡុង បានបញ្ជាក់ថា ថវិកាមូលនិធិសិល្បករកូវីដ បានសរុបចំនួន 35,055 ដុល្លារសហរដ្ឋអាមេរិកហើយ នេះបើគិតត្រឹមថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០។





ទឹកចិត្ត និងការចូលរួមពីសិល្បករទាំងអស់នេះ ពិតជាមានតម្លៃយ៉ាងប្រសើរ ក្នុងអត្ថន័យរួមគ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ អោយរលាយបាត់នៅទូទាំងពិភពលោក។