About Me

header ads

រដ្ឋបាលខេត្តកំពង់ឆ្នាំងមានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ 2019 និងលើកទិសដៅបន្តថាក្នុងឆ្នាំ 2020

កំពង់ឆ្នាំង:
រដ្ឋបាលខេត្តកំពង់ឆ្នាំងមានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩និងលើកទិសដៅបន្តក្នុងឆ្នាំ២០២០ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧុត្តមនាយឧុត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់គីម  ទទួលបន្ទុកបេសកម្មពិសេសអនុប្រធានទី១នៃគណះកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការចូលរួមពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿន  ។ ដែលពិធីនេះធ្វើឡើងនឋ៊ៅរសៀលថ្ងៃទឋ៊ី៥មិនា២០២០ម្សិលមិញនៅក្នុងសាលប្រជុំសាលានយោបាយខេត្ត ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន បានរាយការណ៍ជូនក្នុងឆ្នាំ២០១៩កន្លងទៅនៅទូទាំងខេត្តកំពង់ឆ្នាំងបានទទួលរងគ្រោះមហន្តរាយជាច្រើនមានគ្រោះធម្មជាតិនិងរងគ្រោះថ្នសក់ដោយហេតុការផ្សេងៗដែលបានបង្កអោយខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សនិងសត្វផងដែរ ។

ក្នុងនោះគ្រោះថ្នាក់ច្រើនជាងគេនិងបានបង្កអោយមានមនុស្សស្លាប់ច្រើនជាងគេនៅក្នុងខេត្តកំពង់ឆ្នាំងនិងមានការព្រួយបសរម្មណ៍ខ្កាំងនោះគឺករណីលង់ទឹកនេះឯង ។

អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងទៀតថាក្នុងករណីគ្រោះមហន្តរាយនេះបានចេញជួយអន្តរាគមន៍នៅសម្ភារះ ថវិការនិងស្មរតីរបស់សម្តេចតេជោតាមរយះគណះកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំណោយរបស់កាកបាទក្រហមកម្ពុជានិងអង្ការដែលជាដៃគូរនិងក្រុមការងារក៍ដូចជាដប្បុរសជនបានធ្វើអោយខេត្តមានលទ្ធភាពឆ្លើយតបទាន់សភាពការណ៍គ្រោះមហន្តរាយនិងបានជួយដោះស្រាយដម្រួលកសរលំបាករបស់បងប្អូនអតីតយុទ្ធជនដែលកំពង់ជួបការលំបាកបានល្អប្រសើផងដែរ ។

ឯកឧត្តមនាយឧត្តមសេនីយ៍  គន់គីម បានថ្លែងនៅការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះសរខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំជួយសង្គ្រោះលើកិច្ចការងារនេះដោយបានបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរនៅពេលដែលមានហេតុការណ៍កើតឡើងម្ដងៗខេត្តគឺជាម្ចាស់ការទៅជួយដោះស្រាយបន្ទាន់ភ្លាមៗ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឲ្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រុងស្រុកឃុំនិងសង្កាត់ត្រូវតែបន្តពង្រឹងសមត្ថភាពដើម្បីត្រៀមដោះស្រាយគ្រោះមហន្តរាយដែលកើតមានជាយថាហេតុក្នុងនោះគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះហើយត្រូវខិតខំកសាងនិងធ្វើឲ្យបានល្អប្រសើរឡើងនៅទីទួលសុវត្ថិភាពសម្រាប់ជួយសង្គ្រោះបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់គីម បានធ្វើការកំណែនាំដល់មន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័នត្រូវរួមគ្នាសហការនិងត្រៀមឆ្លើយតបក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះដល់គ្រោះមហន្តរាយធម្មជាតិកើតឡើងផ្សេងៗឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់បំផុត ៕