About Me

header ads

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបន្តចុះធ្វើការណែនាំ ដល់បងប្អូនម្ចាស់ភោជនីយ ដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ ក្នុងក្រុងកំពង់ឆ្នាំង អោយចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត- 19

កំពង់ឆ្នាំង ៖ 
ដើម្បីបង្ការការទប់ស្កាត់ការចម្លងរីករាលដាលជំងឺរលាកសួតប្រភេទថ្មីដែលមានឈ្មោះថា វីរុសCovid -19ដែលជាជម្ងឺកាចសាហារនេះផងដែរ ។

នៅរសៀលថ្ងៃទី២៤ខែមីនា ឆ្នាំ២០២០ នេះ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបន្តចុះធ្វើការអប់រុំណែនាំដល់ ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តកំពង់ ឆ្នាំងមួយចំនួនធំបន្ថែមទៀត អោយចូលរួមទប់ស្កាត់ជម្ងឺឆ្លងរីករាលដាលជាសកលនេះ ជាមួយគណៈកម្មាការប្រយុទ្ធប្រឆាំងជម្ងឺឆ្លង ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ទៅដល់ភ្ញៀវទេសចរ និងបុគ្គលិក ព្រមទាំងធ្វើការផ្សព្វផ្សាយតាមរយះរថយន្តដាកើអឃោសនសព្ទ័មានជាសាខ្លឺៗនិងមានផ្ទាំងផ្សព្វផ្សាយព័ត៌មាន ដែលពន្យល់ពីការលាងដៃ និងការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ ។

ជាមួយគ្នានេះផងដែរ ម្ចាស់ផ្ទះសំណាក់ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនក៏បានផ្ដល់បទសម្ភាសន៍ ទាក់ទងនឹងការ ចូលរួមធ្វើអនាម័យនៅតាមកន្លែងនីមួយៗ ដោយណែនាំដល់បុគ្គលិក ក៏ដូចជាភ្ញៀវទាំងអស់ ឲ្យយល់ដឹងអំពីការសម្អាតអនាម័យ ដោយមានការលាងដៃនឹងសាប៊ូ ឬអាកុលហ មុននិងបរិភោគអាហារ ក៏ដូចជាមុនចូលសម្រាកនៅក្នុង នៅក្នុងផ្ទះសំណាក់ ឬសណ្ឋាគារ។

ក្នុងពេលផ្តល់កិច្ចសម្ភាស ម្ចាស់ភោជនីយ ដ្ឋានចំការលាភ, អារហារដ្ឋានដំរីស, និងម្ចាស់សណ្ឋាគារ និងភោជនីដ្ឋានសុវណ្ណភូមិ,បានបញ្ជាក់ថា  រាល់ការចេញចូលរបស់ភ្ញៀវ ត្រូវបានបុគ្គលឹកគាត់ណែនាំ និងផ្តល់ជូនពួក គាត់នូវសាប៊ូ ទឹកអនាម័យសម្អាត និងទឹកអាល់កុលហលាងដៃ មុនចូលអារហារដ្ឋាន ឬស្នាក់នៅ ។

បុគ្គលឹកបំរើការងាររតតុត្រូវអោយលាងសំអាតដៃ និងបាញ់អាល់កុលសំលាប់មេរោគលើតុអារហារជាប្រចាំ តាមការ ណែនាំរបស់មន្ត្រីសុខាភិបាល។ គ្រប់បុគ្គលឹកបំរើភ្ញៀវរហូតដល់ចុងភៅ គឺត្រូវពាក់ម៉ាស់ជាប់ជានិច្ច ដើម្បីរក្សាអនាម័យខ្លួនឯងផង និងគិតគូរពីសុខមាលភាពភ្ញៀវក្នុងហាងផងដែរ។

ដោយឡែកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេងសាលី បានអោយដឹងថា  ម្ចាស់ហាងនីមួយៗត្រូវមានកន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ ហើយគួរតែរៀបចំនៅក្នុងបរិវេណភោជនីយដ្ឋាន ជាពិសេសនៅតាមកន្លែងនានា ដូចជាទ្វាចូលបង្គន់ បញ្ជរគិតលុយជាដើម មិនតែប៉ុណ្ណោះត្រូវបង្កើនការយល់ដឹងដល់ចុងភៅ និងបុគ្គលិកអនាម័យ អំពីហានិភ័យ នៃការចម្លងមេរោគពីភ្នាក់ងារ ចម្លងមេរោគ ដោយលើកឡើងពីសារៈសំខាន់នៃការ ការពារខ្លួនដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ និងត្រូវសម្អាតសម្ភារ ប្រើប្រាស់ឲ្យបានញឹកញាប់ ដូចជា តុបាយ ប្រដាប់ប្រដាប្រើប្រាស់សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត។

ជាមួយគ្នានេះផងដែរម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ គួរតែគាំទ្រយុទ្ធនាការអនាម័យ ដល់បុគ្គលិក ដោយការលាងដៃឲ្យបានញឹកញាប់ និងលាងដៃគ្រប់ ពេលបន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវប៉ះពាល់ញឹកញាប់ និងត្រូវកំណត់កាលវិភាគ ឲ្យបានទៀងទាត់ សម្រាប់លាង សម្អាតសម្ភារៈប្រើប្រាស់ ឬទីកន្លែង ដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជា តុបាយ ដៃទ្វារបង្គន់ ត្រូវសម្លាប់មេរោគ និងអាកុលបានយ៉ាងតិច ២ដងក្នុង១ថ្ងៃ។

គួររំលឹកថា ខេត្តកំពង់ឆ្នាំងត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ចំនួន៣នាក់ ដែលពួកគាត់ទើបវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ ក្រោយពេលពិនិត្យឃើញហើយ គណៈកម្មាការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង បានយកពួកគាត់ទៅដាក់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងបានពិនិត្យព្យាបាលពួក គាត់យ៉ាងយកចិត្តទុកដាក់ ដែលមកដល់ ពេលនេះពួកគាត់មានអាការៈធូរស្បើយច្រើនផងដែរ៕