About Me

header ads

បុរសម្នាក់បានបាត់ខ្លួន1ថ្ងៃទើបរកឃើញនៅពេលអណ្តែតនៅកោះបូរ

កំពង់ឆ្នាំង:​ បុរសម្នាក់បានបាត់ខ្លួនរយះពេល1ថ្ងៃទើបរកឃើញនៅពេលដែលអណ្តែតឡើង ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ នៅចំណុចស្ពានកោះបូរក្នុងភូមិសាស្ត្រភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកកំពង់លែងលោកវរះសេនីយ៍ឯក ប៉ាល់ជឿន បានអោយដឹងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០នេះថាមានបុរសម្នាក់ឈ្មោះ ចេងហោ ភេទប្រុសអាយុ៦០ឆ្នាំ មានទីលំនៅភូមិសំរោងសែនបានរត់មករាយការណ៍ប្រាប់សមត្ថកិច្ចនគបាលប៉ុស្តិ៏រដ្ឋបាលឃុំសំរោងសែន ។​ អធិការនគបាលស្រុកកំពង់លែងបានអោយដឹងទៀតថាជនរងគ្រោះមានឈ្មោះ ហ៊ូហេង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានមកស្នាក់នៅរកស៊ីនេសាទត្រី បានបាត់ខ្លួនដោយមិនដឹងមូលហេតុ ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគបាលប៉ុស្តិ៏សំរោងសែនបានសហការជាមួយប្រជាពលរដ្ឋបានតាមជួយរកតែរកមិនឃើញឈ្មោះខាងលើនេះសោះ ។
សមត្ថកិច្ចបានអោយដឹងបន្ថែទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានចុះមុជទឹកយកត្រីនៅបាតលូស្ពានកោះបូរដោយមានកាតសង្សយ័បាត់យូរក៍នាំគ្នាដើររកតែមិនឃើញសោះទើបរាយការណ៍មកសមត្ថកិច្ចតែម្តង ។​ សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាលុះដល់វេលាម៉ោង៥ព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ក៍ស្រាប់តែប្រទះឃើញសពរបស់ឈ្មោះ ហ៊ូហេង អណ្តែតឡើងនៅលើទឹកចំណុចស្ពានកោះបូរនេះតែម្តង ។ សាកសពត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យរួចរាល់បានប្រគល់អោយក្រុមគ្រួសារសាច់ញ្ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕