About Me

header ads

ម៉ូតូYAMAHA FZបើកបញ្រ្ចាស់ទិសចរាចរបុកម៉ូតូហុងដាឃ្លីករបួសទាំងសងខាង

ភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូម៉ាក YAMAHA FZបើកបរបញ្រ្ចាស់ទិសដៅល្មើសច្បាប់ចរាចរបានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឃ្លីកបណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២គ្រឿងនោះរបួសទាំងសងខាង។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកYAMAHA FZ ពាក់ស្លាកលេខ បាត់ដំបង 1M -1881 ពណ៍ខៀវមួយគ្រឿងបើកបរដោយសិស្សសាលាម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសល្មើសច្បាប់ចរាចរពីកើតទៅលិច។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឃ្លីក​ពាក់ស្លាកលេខភ្នំពេញ 1 FY -9132 ដែលបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាស្របទិសចរាចរពីលិចទៅកើត បណ្តាលឲ្យដួលរងរបួសរលាត់ដៃជើងទាំងសងខាងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកតក្សារទុកដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ៕