About Me

header ads

VAR ប្រហារក្លិប Chelsea ជួយ Man Utd ខិតគៀកនឹងតំបន់ទទួលបានកៅអី Champions League

VAR ប្រហារក្លិប Chelsea ជួយ Man Utd ខិតគៀកនឹងតំបន់ទទួលបានកៅអី Champions League 

Man Utd ទទួលបានជ័យជំនះ ៣ពិន្ទុពេញលើក្រុមចំណាត់ថ្នាក់លេខ៤ Chelsea ក្រោមថ្វីជើងខ្សែប្រយុទ្ធ Anthony Martial និងខ្សែការពារកណ្ដាល Harry Maguire ធ្វើឲ្យក្រុមបិសាចក្រហមកាន់
តែខិតទៅជិតតំបន់ទទួលលបានកៅអីពី Champions League ប៉ុន្តែជ័យជំនះនេះត្រូវបាន Frank Lampard ចាត់ទុកថាជារឿងអយុត្តិធម៌ក្រោយការសម្រេចចិត្ត VAR មិនផ្ដល់គ្រាប់បាល់ឲ្យក្រុមរបស់
ខ្លួននាកីឡដ្ឋាន Stamford Bridge។ មួូយគ្រាប់ដំបូងនៅតង់ទីមួយរកបានដោយខ្សែប្រយុទ្ធ Anthony នៅនាទី៤៤ ហើយមួយគ្រាប់ទៀតនៅនាទី៦៦ រកបានដោយខ្សែការពារ Harry។

ក្លិបតោខៀវ Chelsea កាន់តែឆេះដុំខ្លាំងថែមទៀតក្រោយខ្សែការពារ Harry Maguire គេចផុតពីការពិន័យកាតក្រហម សម្រាប់ការទាត់ចំណុចពិសេសកីឡាករ Michy Batshuayi នៅក្នុងតង់ទីមួយទោះជាមានការពិនិត្យដោយ VAR ក្ដី។ ប្រព័ន្ធ VAR បានបដិសេធតោខៀវម្ដងទៀតនៅពេលដែលកីឡាករ Kurt Zouma រកបាន១គ្រាប់តាមស្មើក្រុមបិសាចក្រហម។

គ្រាប់បាល់នោះចាត់ទុកជាមិនបានការដោយសារតែកីឡាករ Cesar Azpilicueta បានច្រានកីលាករ Brandon Williams ទោះជានៅពេលវីដេអូចាក់សារឡើងវិញ Fred បានដាក់ដៃលើខ្នងមេក្រុមក្លិបតោខៀវ Chelsea ក្ដី ។ កាន់តែក្ដៅស្លឹកត្រចៀកថែមទៀតនៅពេលគ្រាប់បាល់ទីពីរនៅនាទី៧៦  ដែលរកបានដោយកីឡាករ Olivier Giroud ត្រូវចាត់ទុកថាជាគ្រាប់បាល់ជំហរក្រៅល្បែង (Offside) ទៀត៕